សន្តិសុខសង្គម
អភិបាលខេត្តកំពតជំរុញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធត្រូវទប់ស្កាត់រាល់បទល្មើសនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងនៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតថា នាពេលកន្លងមកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពតមានភាពល្អប្រសើរបានមានភ្ញៀវទេសចរចូលចិត្តមកលេងលម្ហែកម្សាន្តគួឱ្យកក់ក្តៅក្នុងចិត្តដោយសារមន្ត្រីរាជការ អាជ្ញាធរ និងជំនាញកម្លាំងសមត្ថកិច្ចបានសហការគ្នាធ្វើការបានយ៉ាងល្អប្រសើរ។

ដើម្បីពង្រឹងដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំង ឲ្យយកចិត្តទុកដាក់លើការងារ ៥ចំណុចសំខាន់ៗ ពិសេសត្រូវចូលរួមសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
លោកបន្ថែមថា ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តកំពតក៏នៅមានការងារខ្វះចន្លោះមួយចំនួន ដែលទាមទាឲ្យមានការចូលរួមសហការគ្នា ធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះមានដូចជា ១.ការងារការពារធនធានធម្មជាតិ ២.ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង) ៣.ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក ៤.ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ និង៥.ការងារតបណ្តាញទឹកភ្លើងជួនប្រជាពលរដ្ឋជាដើម។

លោក ម៉ៅ ធនិន បញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែងនោះ ត្រូវរាយការណ៍ និងមានចំណាត់ការដោះស្រាយទៅតាមនិតិវិធីច្បាប់ដែលបានកំណត់។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ន និងឆន្ទៈខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ពិសេសអាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យយល់ដឹងច្បាស់ អំពីការងារព្រំដែន ហើយរួមគ្នាការពារឲ្យបានល្អ កុំឲ្យមានជាតិសាសន៍ដ៏ទៃ មកជួល ឬមកអាស្រ័យផល លើដីកម្ពុជាជាដាច់ខាត៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


