ចរាចរណ៍
បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់មួយកន្លែង
បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់មួយកន្លែង បណ្ដាលឲ្យខូចខាតខោអាវមួយចំនួនក្នុងហាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៤៦០ កែង ១៦៣ ក្នុងសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ វ័យប្រហែលជាង ៣០ ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាក Camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-3135 បានដាក់លេខថយក្រោយ សង្ស័យច្រឡំហ្គែរស្មានថាជាហ្វ្រាំង ក៏ថយជ្រុលមួយទំហឹង បុកថូផ្កា រួចរថយន្តមិនទាន់អស់ល្បឿន បានរេទៅបុកចូលហាងលក់សម្លៀកបំពាក់យីហោ ZONO បណ្ដាលឲ្យខូចខាតសម្ភារៈក្នុងហាង និងកញ្ចក់ជាច្រើនផ្ទាំង សំណាងគ្មាននរណាម្នាក់រងរបួស។

ក្រោយពេលកើតហេតុម្ចាស់រថយន្តព្រមទទួលខុសត្រូវសងសំណងថ្លៃខូចខាតសម្ភារៈក្នុងហាង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


