Connect with us

ជីវិតកម្សាន្ដ

ព្រះកាយច័ន្ទ រំភើបចិត្ត ក្រោយឃើញជីវិតអ្នករបាំ ត្រូវបានរំលេចក្នុងភាពខ្សែភាពយន្តខ្មែរ

បានផុស

នៅ

តារាសម្តែងនិងជាគ្រូបង្ហាត់រាំរបាំ កញ្ញា ព្រះកាយច័ន្ទ បានសម្តែងក្តីរំភើបបន្ទាប់ពីឃើញមានការផលិតភាពយន្ត ដែលនិយាយអំពីជីវិតអ្នករាំរបាំ ដើម្បីបង្ហាញឲ្យមហាជនបានយល់ច្បាស់ទាក់ទងរបាំបុរាណខ្មែរ។

លើសពីនេះ អ្វីដែលកាន់តែធ្វើឲ្យ ព្រះកាយច័ន្ទ មានក្តីសប្បាយចិត្តថែមទៀតនោះ គឺការជ្រើសរើសតួរអង្គសម្តែងដែលជាអ្នករបាំបុរាណពិតមកបង្ហាញសមត្ថភាព នាំឲ្យសាច់រឿងទាំងមូលកាន់តែមានភាពរស់រវើកថែមទៀត។ ហើយតាមរយ:សាច់រឿងនេះ បានបង្ហាញអំពីជីវិតតស៊ូររបស់ក្មេងរបាំដែលគ្មានអ្នកណាដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយក្តីរំភើប ព្រះកាយច័ន្ទ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ស្របពេលដែលភាពយន្តនេះត្រូវបានផលិតឡើងដូច្នេះថា ការដែលជ្រើសរើសយកអ្នករបាំបុរាណពិតមកសម្តែងបែបនេះរឹតតែធ្វើឲ្យភាពយន្តមានគុណភាព និងច្បាស់ក្បាច់ក្បួនខ្នាតភាពយន្តកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីការសម្តែងបច្ចុប្បន្ន ព្រះកាយច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួន​ ដែល​កញ្ញាបានបើកការបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីព​សិល្ប:ស្ទើរគ្រប់ទម្រង់។

ព្រះ​កាយច័ន្ទ បានចូល​ប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ២០១១ ខណ:ដែលទស្សនិកជនស្គាល់នាងដំបូង តាមរយៈការធ្វើជាពិធីការិនីនិង​សម្ដែងភាពយន្តជាច្រើន រួមមាន “ផ្កា​រីក​ក្នុង​ចិត្ត​” និង​ រឿង”ភ្លើង​ព្យាបាទ” ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម