ជីវិតកម្សាន្ដ
មើលចិត្តគ្នា១០ឆ្នាំ James Jirayu សុំមិត្តស្រីរៀបការយ៉ាងភ្ញាក់ផ្អើល
បន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេល១០ឆ្នាំ តារាប្រុស James Jirayu បានសុំមិត្តស្រី Foam រៀបការយ៉ាងរ៉ូមែនទិកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះតែម្ដង។ បើទោះបីជាកន្លងមកអ្នកទាំងពីរទទួលរងការរិះគន់ថា ខាងស្រីមិនសក្តិសមនឹងរូបលោកយ៉ាងណា ប៉ុន្តែពួកគេនៅតែកាន់ដៃគ្នាយ៉ាងតឹង និងយកឈ្នះលើមតិមិនល្អពីសាធារណរជន។
តាមរយៈរូបភាពច្រើនសន្លឹកដែលតារាសម្ដែង James Jirayu បង្ហោះនៅលើ Instagram រួមជាមួយចំណងជើងថាស្នេហារបស់យើង បានឈានដល់ឆ្នាំទី ១០ ដោយមិនភ្លេចថេកឈ្មោះម្ចាស់បេះដូងរបស់លោកបង្ហាញដល់អ្នកគាំទ្រនោះទេ។
ជាមួយគ្នានោះដែរ ងាកទៅកាន់មិត្តស្រីក្រៅវិស័យសិល្បៈកម្សាន្តថៃ បន្ទាប់ពីមិត្តប្រុសបានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកណ្តាលបរិយាកាសធម្មជាតិដ៏រ៉ូមែនទិកនៃវាលស្រែពណ៌បៃតងនៅកណ្តាលជ្រលងភ្នំ Foam ស្រាប់តែបង្ហាញអារម្មណ៍រំភើបនិងយំដោយក្តីរីករាយ។ ភ្លាមៗនោះនាងក៏យល់ព្រមពាក់ចិញ្ចៀនពេជ្រដ៏ធំព្រមទាំងមិនភ្លេចថតបង្អួតហ្វេនៗពីក្ដីស្រលាញ់ពួកគេឡើយ។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភ័ក្តិក្នុងវិស័យនេះសម្រុកចូលបញ្ចេញមតិអបអរសាទរដល់គូស្នេហ៍ James-Foam ដែលជាពេលដ៏ផ្អែមល្ហែមនាំមកនូវស្នាមញញឹម និងចំណាប់អារម្មណ៍ដល់អ្នកគាំទ្រទូទាំងប្រទេស។ ជាពិសេស សូម្បីតែតារាស្រី Bella ដែលទស្សនិកជនដឹងស្រាប់ហើយថានាងគឺជាដៃគុគូសម្ដែងដ៏សក្តិសមបំផុតជាមួយ Jame ក៏បានចូលមកសម្ដែងនូវអារម្មណ៍រីករាយជាពន់ពេក។
យ៉ាងណាមិញ ចាប់តាំងពីប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ តារាសម្ដែង James Jirayu ពុំសូវបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ញឹកញាប់ឡើយ ថែមទាំងមិនសូវបានចំណាយពេលដើរលេងកម្សាន្តឆ្ងាយៗជាមួយគ្នាទៀតផង។ ចំបោះមូលហេតុដែល លោកមិនសូវបង្អួតរូបគូ មិនមែនដោយសាររវល់តែមួយប៉ុណ្ណោះទេ គឺបណ្ដាលមកពីខ្លាចអ្នកគាំទ្រមិនពេញចិត្ត ហើយវាយប្រហារទៅលើ Foam ជាមិត្តស្រី ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Min Pechaya ពីតារាសម្ដែងជួរមុខកើតក្នុងត្រកូលអ្នកមាន ក្លាយជាអ្នកទោសក្នុងពន្ធធនាគារ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


