ជីវិតកម្សាន្ដ
អតីតបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៩ ដេកភ័យខ្លួន គ្រាដែលមានអ្នកគ្រប់គ្រងរួមគ្នាជាមួយ Min Peachaya
បវរកញ្ញាចក្រវាលថៃ Fahsai Paweensuda Drouin ព្រួយបារម្ភ និងភ័យខ្លាច ព្រោះនេះជាពេលវេលាដ៏រសើបមួយ ដែលព័ត៌មានអំពីការបោកប្រាស់របស់ The Icon Group កំពុងរីករាលដាលពាសពេញប្រទេសឈានដល់ចាប់ខ្លួនតារាល្បីៗ រួមទាំងអ្នកជាប់ពាក់ព័ន្ធ។
យោងតាមសារព័ត៌មាន Khaosod បញ្ចាក់ឲ្យដឹងថា អតីតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៩ គឺកញ្ញា Fahsai បានចែករំលែកព័ត៌មានទាក់ទងនឹងឧប្បត្តិហេតុ ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍មួយថា រូបនាងមានអ្នកគ្រប់គ្រងដួចគ្នាជាមួយតារាសម្តែង Min Peachaya ដែលត្រូវបានចាប់ខ្លួនថ្មីៗពាក់ព័ន្ធនឹងបទល្មើស The Icon Group ។
ម្ចាស់មកុដបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៩ និងជាប់ចំណាតថ្នាក់ Top5 ក្នុងកម្មវិធីបវរកញ្ញាចក្រវាលបានបង្ហើបថា នាងមិនបានជួបអ្នកគ្រប់គ្រងឈ្មោះ P’S ញឹកញាប់ទេក្នុងពេលនេះ។ បើសិនអ្នកទាំងពីរជួបគ្នា គឺនិយាយតែរឿងការងារតែប៉ុណ្ណោះ។

បវរកញ្ញាវ័យ៣១ឆ្នាំរូបនេះថែមទាំងចែករំលែកទៀតថា លើកចុងក្រោយដែលយើងជួបគ្នាគឺប្រហែលមួយខែមុន។ នៅពេលនោះ គាត់ឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងចំពោះការងារ និងវិជ្ជាជីវៈរបស់គាត់។ ប៉ុន្តែនាងក៏បញ្ចាក់ច្បាស់ៗថា ខ្លួននាងផ្ទាល់ជាមនុស្សដែលអាចសម្រេចចិត្តទទួលយកការងារឬអត់ មិនមែនជាអ្នកគ្រប់គ្រងរូបនោះទេ។
នៅពេលសួរអំពីមុខតារាល្បីៗមួយចំនួនដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទក្លែងបន្លំបវរកញ្ញាចក្រវាលថៃ Drouin បានសម្ដែងការព្រួយបារម្ភ និងភ័យខ្លាច។ នាងជឿជាក់ថា នេះជាមេរៀនសម្រាប់ខ្លួននាង និងមនុស្សគ្រប់រូប ដោយសង្កត់ធ្ងន់ថា មុននឹងទទួលយកការងារ អ្នកត្រូវពិនិត្យឲ្យបានហ្មត់ចត់គ្រប់យ៉ាង តាំងពីការផ្សាយពាណិជ្ជកម្មផលិតផល រហូតដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។
Fahsai បាននិយាយថា ប្រសិនបើនរណាម្នាក់ទាក់ទងខ្ញុំសម្រាប់ការងារនៅពេលនេះ ខ្ញុំនឹងត្រូវពិចារណាដោយប្រុងប្រយ័ត្ន។ ឥឡូវនេះខ្ញុំពិតជាភ័យខ្លាចនិងព្រួយបារម្ភណាស់។
Min Peachaya ជាតារាថៃម្នាក់ក្នុងចំណោមតារាថៃបីនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា។ មុនត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំ និងផ្តល់ព័ត៌មានមិនពិត Min និងអ្នកគ្រប់គ្រងម្នាក់ឈ្មោះ P’S បានធ្វើសន្និសីទសារព័ត៌មានមួយ ហើយបានប្រកាសថា តារាស្រីរូបនេះគ្រាន់តែរៀបចំកម្មវិធីប៉ុណ្ណោះ ទទួលបានប្រាក់ខែតាមកិច្ចសន្យា ហើយគ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនឡើយ។ ប៉ុន្តែតាមពិតទៅ Min នាងត្រូវបាន Icon Group ទាក់ទងឲ្យធ្វើការតាមរយៈអ្នកគ្រប់គ្រងផ្ទាល់ខ្លួន។ អ្នកគ្រប់គ្រងបានជួបថៅកែ Paul ដំបូង បន្ទាប់មក Min បានជួប CEO នេះដើម្បីពិភាក្សាការងារ។ បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគ្រប់គ្រងរបស់នាង ស្ទើរតែស្ងាត់ឈឹងនៅលើបណ្តាញសង្គម ខណៈដែលមុននេះ លោកតែងតែអាប់ដេតរូបថត និងព័ត៌មាននៅលើទំព័រផ្ទាល់ខ្លួនរបស់លោកជាប្រចាំ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍បន្ថែមថា សុខភាពរបស់ Min Peachaya ក្នុងពេលឃុំខ្លួន នាងមិនមានការព្រួយបារម្ភនោះទេ។ មេធាវីអាចទៅសួរសុខទុក្ខនាងជារៀងរាល់ថ្ងៃ ដោយមិនកំណត់ពេលវេលា ចំណែកសាច់ញាតិអាចមកលេងបានម្តងក្នុងមួយថ្ងៃ រយៈពេល ១៥-២០ នាទីម្តង។ យ៉ាងណា បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគាំទ្រជាច្រើនបានអង្វរមិត្តប្រុសរបស់នាងកុំឲ្យចាកចេញពីនាង។ គាត់បានទៅសួរសុខទុក្ខគាត់ភ្លាមៗ តាមដែលអាជ្ញាធរអនុញ្ញាតឲ្យគាត់ទៅ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


