ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទមានហានិភ័យផុតពូជ
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដើមឈើច្រើនជាងមួយក្នុងចំណោមបីប្រភេទគឺប្រឈមនឹងការផុតពូជនៅទូទាំងពិភពលោក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែតុលានេះ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានព្រមានថាប្រភេទឈើជាង ១៦,០០០ ប្រភេទកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជ។ ប្រភេទដើមឈើជាង ៤៧០០០ប្រផេទត្រូវបានវាយតម្លៃសម្រាប់ការសិក្សារបស់ IUCN ក្នុងចំណោមប្រភេទដើមឈើប្រមាណ ៥៨,០០០ប្រភេទ ដែលត្រូវបានគេគិតថាមាននៅក្នុងពិភពលោក។
តាមរបាយការណ៍បង្ហាញថា ដើមឈើត្រូវបានគេកាប់ដើម្បីយកឈើ និងឈូសឆាយដីសម្រាប់ធ្វើកសិកម្ម និងការពង្រីកលំនៅឋានរបស់មនុស្ស ខណៈបម្រែបម្រួលអាកាសធាតុក៏បង្កការគំរាមកំហែងបន្ថែមតាមរយៈគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗដែលបណ្ដាលឲ្យវាកាន់តែរិចរិលទៅ។
ដើមឈើជាង ៥០០០ប្រភេទនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រើប្រាស់សម្រាប់ឈើសំណង់ និងជាង ២០០០ប្រភេទសម្រាប់ជាថ្នាំ អាហារ និងអុស។ ប្រភេទដើមឈើដែលប្រឈមនឹងហានិភ័យរួមមាន ដើមទ្រូងសេះ(horse chestnut) និងដើមជីងហ្គោ (ginkgo) ដែលប្រើសម្រាប់ប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ ដើមmahogany ស្លឹកធំដែលប្រើក្នុងការផលិតគ្រឿងសង្ហារិម ក៏ដូចជាដើមashជាច្រើនប្រភេទ និងដើម Magnolia និង eucalyptus ជាដើម។

លើសពីនេះទៅទៀត យោងតាមរបាយការណ៍របស់ IUCN ចំនួនដើមឈើដែលមានហានិភ័យគឺ «ច្រើនជាងពីរដងនៃចំនួនសត្វស្លាប ថនិកសត្វ សត្វល្មូន និងសត្វពាហនៈដែលរងការគំរាមកំហែងទៅទៀត»។
របាយការណ៍បានកត់សម្គាល់ថា ខណៈពេលដែលប្រភេទដើមឈើស្ថិតក្នុងហានិភ័យនៃការផុតពូជនៅក្នុង ១៩២ ប្រទេស សមាមាត្រខ្ពស់បំផុតត្រូវបានរកឃើញនៅលើប្រទេសកោះដោយសារតែការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស និងការពង្រីកកសិកម្ម ។ ចំណែកនៅអាមេរិកខាងត្បូងដែលមានដើមឈើចម្រុះបំផុតនៅលើពិភពលោក ៣៣៥៦ ក្នុងចំណោម ១៣៦៦៨ ប្រភេទដែលត្រូវបានវាយតម្លៃក៏ស្ថិតក្នុងហានិភ័យនៃការផុតពូជដែរ។
អង្គការ IUCN បានអំពាវនាវឱ្យមានការការពារ និងការស្ដារព្រៃឈើតាមរយៈការដាំដើមឈើ ក៏ដូចជាការអភិរក្សប្រភេទរុក្ខជាតិដែលងាប់តាមរយៈថែរក្សាគ្រាប់ពូជ និងការប្រមូលផ្ដុំសួនរុក្ខសាស្ត្រ។ អគ្គនាយក IUCN លោក Grethel Aguilar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើមឈើមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ជីវិតនៅលើផែនដី តាមរយៈតួនាទីដ៏សំខាន់របស់ពួកវានៅក្នុងប្រព័ន្ធអេកូឡូស៊ី ខណៈមនុស្សរាប់លាននាក់ពឹងផ្អែកលើវាសម្រាប់រស់រានជីវិត និងការចិញ្ចឹមជីវិតរបស់ពួកគេ» ។
ការបោះពុម្ភរបាយការណ៍នេះក៏ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល COP16 របស់អង្គការសហប្រជាជាតិស្តីពីជីវចម្រុះ ដែលបានចាប់ផ្តើមនៅទីក្រុង Cali ប្រទេសកូឡុំប៊ី។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ប៉ាន់ប្រមាណការចំណាយលើធម្មជាតិត្រូវកើនឡើងដល់ ៥៤២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០ កើនឡើងពី ២០០ ពាន់លានដុល្លារនៅឆ្នាំ២០២២ ដើម្បីបញ្ឈប់ការបាត់បង់ធម្មជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


