ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំដាំឡើងវិញ «ដើមពោធិ៍លោកតាក្រហម ក» ខណៈគ្រប់គ្នាយល់ច្រឡំថា ជាដើមឈើប្រវត្តិស្នេហ៍ទុំទាវ
នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យដំណើរការរៀបចំដាំឡើងវិញ នូវដើមពោធិ៍ដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហម ក» ដែលដួលរលំដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក បានធ្វើការសែនព្រេន ទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា និងណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុករៀបចំបច្ចេកទេស ពន្លឿនការដាំឡើងវិញ រៀបចំកែសម្រួលសោភ័ណភាព បន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះ រហូតនារសៀលថ្ងៃដដែលនេះ បានធ្វើការស្ទូចដាំរួចរាល់ជាស្ថាពរ។




សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងពីការដួលរលំនេះ ខណៈមានការយល់ច្រលំថាជា «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ» នៅក្បែរនោះ មានចម្ងាយប្រមាណ៧០ម៉ែត្រពីគ្នា ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្លាមៗនោះក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានចំណាត់ការទាំងយប់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដល់ទីតាំង នឹងត្រៀមគ្រឿងចក្របច្ចេកទេស ដើម្បីធ្វើការស្ទូចលើករៀបចំដាំឡើងវិញ។


គួរឲ្យដឹងផងដែរ ក្នុងរយៈពេល២ថ្ងៃនេះ ភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នាដែលរងផលប៉ះពាល់ទៅលើក្រុង/ស្រុកទូទាំងខេត្ត ធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ត្រូវបានប៉ើងដំបូល និងដួលរលំ ព្រមទាំងដើមឈើ និងផលដំណាំ រងការខូចខាតជាដំណំផងដែរ៕
អត្ថបទ៖ សាន វិឡែម
សូមចុចអាន៖ ដើមពោធិ៍ដួលរលំ មិនមែនជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំទាវនោះទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


