ជីវិតកម្សាន្ដ
៤ ចំណុច អ្នកគាំទ្រមើលឃើញ លោក ទេព រិន្ទដារ៉ូ ស័ក្ដិសមបំផុតសម្ដែងតួអង្គជាក្សត្រ
លោក ទេព រិន្ទដារ៉ូ តារាសម្ដែងភាពយន្តជើងចាស់ដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈនាអំឡុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ រួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី ដែលជាដៃគូសម្ដែងដ៏ស័ក្ដិសមបំផុតនៅសម័យនោះ។

ទោះបីបច្ចុប្បន្នតារាភាពយន្តជើងចាស់រូបនេះមានវ័យកាន់តែច្រើនហើយក្តី តែសម្រាប់ទីផ្សារសិល្បៈ លោក ទេព រិន្ទដារ៉ូ នៅតែច្បាមឱកាសបានច្រើនមិនចុះថមថយឡើយ។ អ្វីដែលកាន់តែពិសេសថែមទៀត ត្រូវបានទស្សនិកជនអ្នកគាំទ្រមើលឃើញថា លោក រិន្ទដារ៉ូ មានលក្ខណៈពិសេស ៤ យ៉ាង ស័ក្ដិសមបំផុតក្នុងការសម្ដែងតួអង្គជាក្សត្រ។
ជាក់ស្ដែងថ្មីៗ នេះ មានការចែករំលែកពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារថា នៅក្នុងព្រឹត្តិការណ៍វប្បធម៌ធំៗ សំខាន់ៗ នីមួយៗ តួអង្គក្សត្រពិតជាសំខាន់ណាស់ ព្រោះជាបុគ្គលទីមួយដែលទស្សនិកជនចង់មើលឃើញ និងតាមសម្លឹងមើលមុនគេ។

ប្រភពបានបញ្ជាក់ថា «ដោយឡែក ខ្ញុំឃើញថា លោកពូរ៉ូ ពិតជាស័ក្ដិសមជាតួអង្គក្សត្រខ្លាំងណាស់ក្នុងការសម្ដែងនាព្រឹត្តិការណ៍វប្បធម៌នានាកន្លងៗ មក ព្រោះ ទី១.វ័យលោកពូពេលគ្រងឈុតក្សត្រស៊ីគ្នាទៅនឹងអាយុអង្គក្សត្រក្នុងប្រវត្តិសាស្ត្រសម័យកាលអង្គររុងរឿង។ ទី២.មុខលោកពូគ្រងមកុដហើយទឹកមុខបង្កប់ដោយមេត្តាធម៌ទោះក្នុងឈុតកាចក៏សមជាក្សត្រមានហេតុមានផលមានចិត្តមេត្តាបង្កប់ក្នុងទឹកមុខរបស់គាត់(មុខអត់កោងកាច អត់ឈ្លើយ)។ ទី៣.កម្ពស់រាងរៅលោកពូ ស៊ីគ្នាជាមួយតួអង្គក្សត្រិយ៍ មាឌសមល្មម មិនចាំតែសាច់ដុំកង់ៗ តែឈរក្បែរតួស្រីមិនសមនោះទេ។ ទី៤.កាយវិការ និងទេពកោសល្យសម្ដែងក្សត្រចំក្សត្រ រឹងមាំ មិនច្រងេងច្រងាងប្រឹងៗ។ បើ សោកសៅចំសោកសៅ ទឹកមុខបៀមទុក្ខព្រួយមិនប្រឹងៗ(ស្នេហាចំស្នេហាមានស្នេហ៍មុខ)»។
អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលបាននិយាយទៀតថា ទាំងនេះជាទេពកោសល្យសម្ដែងរាប់ឆ្នាំរបស់គាត់ដែលយើងមើលមកគឺដាក់ពិន្ទុគាត់នៅលើគេក្នុងចំណោមតួជាច្រើនរួចទៅហើយ ដូចនេះទើបមិនសូវមានចំណុចឆ្គង និងតាមចាប់កំហុសគាត់ពេលសម្តែងម្តងៗ(សាំភ្នែក ទុកចិត្ត)។

អ្នកគាំទ្របន្ថែមថា «ខ្ញុំដឹងថា ព្រឹត្តិការណ៍វប្បធម៌នីមួយៗ ចំណាយថវិកា ពេលវេលា និងទឹកចិត្ត ការលះបង់របស់សិល្បករគ្រប់រូបច្រើនណាស់ ក៏សូមអរគុណយ៉ាងអនេក ហើយនេះគ្រាន់ជាមតិយោបល់ក្នុងន័យស្ថាបនា និងដោយការស្រលាញ់របស់ទស្សនិកជនមួយរូប និងក្នុងនាមជាអ្នកគាំទ្រព្រឹត្តិការណ៍វប្បធម៌មួយរូបប៉ុណ្ណោះ»។
ក្នុងនោះដែរ ក៏មានការបញ្ចេញមតិមួយចំនួនលើកឡើងស្រដៀងៗ គ្នា ថា លោក ទេព រិន្ទដារ៉ូ បើគាត់សម្ដែងជាព្រះបាទជ័យវរ្ម័នទី ៧ ពិតជាសក្ដិសមណាស់។

សូមបញ្ជាក់ដែរថា លោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួយរូបដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្ដែងអស់រយៈពេល ៣ ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ។ លោកក៏តែងទទួលបានការគាំទ្រ និងសរសើរខ្លាំងចំពោះសមត្ថភាព និងភាពរួសរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


