កីឡា
ក្រុមបាល់ទះព្រៃវែង ចាញ់ រាជធានីភ្នំពេញ ក្រោយឈ្នះ៤ប្រកួតជាប់គ្នាក្នុងកីឡាជាតិ
ក្រុមបាល់ទះខេត្តព្រៃវែង បានចាញ់ ក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ ដោយលទ្ធផល ២-៣ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ បន្ទាប់ពីទទួលបានជ័យជម្នះ៤លើកជាប់គ្នា។

បើកឆាក ថ្ងៃទី៣០ ខែតុលា ក្រុមខេត្តព្រៃវែង បានយកឈ្នះ ក្រុមខេត្តឧត្តរមានជ័យជម្នះ ៣-០។ ការប្រកួតទី២ ថ្ងៃទី៣១ ខែតុលា ពួកគេបានយកឈ្នះខេត្តកោះកុង ដោយលទ្ធផល ៣-០។ ការប្រកួតទី៣ ថ្ងៃទី១ ខែវិច្ឆិកា ព្រៃវែង បានយកឈ្នះ ខេត្តកំពង់ស្ពឺ ៣-០។ ការប្រកួតទី៤ ថ្ងៃទី៣ ខែវិច្ឆិកា បានយកឈ្នះ ក្រុមខេត្តកំពង់ចាម ៣-០ ប៉ុន្តែការប្រកួតទី៥ ថ្ងៃទី៤ ខែវិច្ឆិកានេះបានចាញ់ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយលទ្ធផល ២-៣។

ក្រុមខេត្តព្រៃវែង ត្រូវបានអ្នកគាំទ្រមើលឃើញពីមានភាគរយខ្ពស់ក្នុងការឈ្នះមេដាយមាស ពីព្រោះពួកគេមានកីឡាករល្អៗច្រើនដូចជា គួន ម៉ុម, ផល រតនៈ, ពិន សារ៉ុន, សេង គីមហាប់ និង មួន និមល ជាដើម។

ទោះបីជាយ៉ាងលទ្ធផលបរាជ័យនេះស្ថិតនៅក្នុងវគ្គ៦ក្រុមចុងក្រោយដែលវគ្គនេះគឺជាក្រុមលេខ១ និងលេខ២នៃពូលទាំង៣ត្រូវប៉ះគ្នាមួយជុំទៀតទើបរកឃើញ៤ក្រុមចុងក្រោយដើម្បីប្រកួតវគ្គខ្វែង។ ដូច្នេះមានន័យថា ព្រៃវែងមិនទាន់អស់ឱកាសឡើងទៅកាន់វគ្គបន្តឡើយ។

លទ្ធផល៥ប្រកួតរបស់ខេត្តព្រៃវែង
- ថ្ងៃទី៣០ តុលា៖ ព្រៃវែង ៣-០ ឧត្តរមានជ័យ
- ថ្ងៃទី៣១ តុលា៖ ព្រៃវែង ៣-០ កោះកុង
- ថ្ងៃទី១ វិច្ឆិកា៖ ព្រៃវែង ៣-០ កំពង់ស្ពឺ
- ថ្ងៃទី៣ វិច្ឆិកា៖ ព្រែវែង ៣-០ កំពង់ចាម
- ថ្ងៃទី៤ វិច្ឆិកា៖ ព្រៃវែង ២-៣ ស្នងការដ្ឋានរាជធានីភ្នំពេញ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


