កីឡា
ពេជ្រ សម្បត្តិ ប៉ះ កាន់ ម៉េងហុង ដណ្តើមមេដាយមាស កីឡាជាតិថ្ងៃនេះ
ជំនួបដណ្តើមមេដាយមាស កីឡាជាតិ រវាងជើងខ្លាំង ពេជ្រ សម្បត្តិ និង កាន់ ម៉េងហុង សម្រាប់គុនខ្មែរទម្ងន់៦០គីឡូក្រាមបានក្លាយជាគូដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅស្តាតចាស់។

មុនពេលជើងខ្លាំងទាំងពីរឡើងជួបគ្នាវគ្គផ្តាច់ព្រ័ត្រ អ្នកទាំងពីរធ្វើបានល្អដូចគ្នាក្នុងជម្រុះ។ ពេជ្រ សម្បត្តិ បានយកឈ្នះពិន្ទុ គង់ ហូវ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ កាន់ ម៉េងហុង បានយកឈ្នះកីឡាករ យាន ចាវ ក្នុងទឹកទី២ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករទាំងពីរមិនបានចំណាយកម្លាំងឡើយដោយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បន្ទាប់ពីដៃគូបានបោះបង់ចោលការប្រកួតរៀងៗខ្លួន។ ក្នុងនោះកីឡាករ សិទ្ធ រ៉ាថេន ដៃគូរបស់ ពេជ្រ សម្បត្តិ បានបោះបង់ចោលការប្រកួត ហើយកីឡាករ ភក្តី ដាលីន ដៃគូរបស់ កាន់ ម៉េងហុង បានបោះបង់ចោលការប្រកួតដែរ។

ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុត។ ពេជ្រ សម្បត្តិ ជាកីឡាករប្រើកម្លាំងស៊ុហ្វខ្លាំងក្នុងការប្រកួត ហើយកណ្តាប់ដៃគឺជាអាវុធពិឃាតរបស់ខ្លួន។ ចំណែក កាន់ ម៉េងហុង ជាកីឡាករប្រើក្បាច់ និងបច្ចេកទេស ហើយអាវុធប្រើបានទាំងព្រមគឺកណ្តាប់ដៃ ទាត់ និងជង្គង់។ នេះក៏ជាឱកាសសម្រាប់ កាន់ ម៉េងហុង សាងកេរ្តិ៍ឈ្មោះបន្ថែមទៀត នៅពេលជួបជើងខ្លាំងដែលអ្នកគាំទ្រប្រាថ្នាចង់ជួប។
ទោះបីជាយ៉ាងណា អ្នកគាំទ្រទំនងជាជឿជាក់លើ ពេជ្រ សម្បត្តិ ច្រើនជាង ពីព្រោះរូបគេជាកីឡាករលំដាប់កំពូលសម្រាប់ទម្ងន់៦០គីឡូក្រាម និងជាកីឡាករមិនងាយបាក់ស្រុតឡើយ។

ចាំមើលថាតើ អ្នកលេងកម្លាំងបាយ ប៉ះអ្នកលេងក្បាច់ នរណាជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នេះ។
នៅថ្ងៃចុងក្រោយនេះ ក៏មានកីឡាករ កីឡាការិនីគុនខ្មែរល្បីៗជាច្រើនប្រកួតវគ្គផ្តាច់ព្រ័ត្រ។ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅស្តាតចាស់ចាប់ពីវេលាម៉ោង២រសៀលតទៅ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


