កីឡា
ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ក្នុងកីឡាជាតិ ឆ្នាំ២០២៤
ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល បន្ទាប់ពីបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមកីឡាការិនីបាល់ទះខេត្តពោធិ៍សាត់ បានឈ្នះសិតទី១ ដោយពិន្ទុ ២៥-២១ ប៉ុន្តែនៅសិតទី២ ត្រូវបានក្រុមកីឡាការិនីបាល់ទះខេត្តកណ្តាលបានវាយបកយកឈ្នះដោយពិន្ទុ ១៧-២៥។ យ៉ាងណា ២សិតបន្ទាប់ ក្រុមនារីពោធិ៍សាត់គ្រប់គ្រងស្ថានការប្រកួតបានយ៉ាងល្អដោយយកឈ្នះក្នុងសិតទី៣ដោយពិន្ទុ ២៥-១១ និងសិតទី៤ដោយពិន្ទុ ២៥-១២ ដើម្បីក្លាយជាម្ចាស់មេដាយមាស លើវិញ្ញាសាបាល់ទះនារី ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤។

ដូច្នេះក្រុមនារីខេត្តកណ្តាលទទួលបានមេដាយប្រាក់ ខណៈមេដាយសំរិទ្ធបានធ្លាក់ទៅលើដៃរបស់ក្រុមកីឡាការិនីខេត្តកំពង់ឆ្នាំង បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីខេត្តកំពង់ធំដោយលទ្ធផល ៣-១។

នៅរសៀលថ្ងៃដដែលនេះ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទះបុរស ជាការជួបគ្នារវាងក្រុមខ្លាំង ខេត្តព្រៃវែង ជាមួយ ក្រុមរាជធានីភ្នំពេញ ខណៈក្រុមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ក្រុមខេត្តឧត្តរមានជ័យ ដណ្តើមមេដាយសំរិទ្ធ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


