កីឡា
ជ័យលាភីមេដាយមាស កីឡាឃីកបុកស៊ីងទាំង១០វិញ្ញាសាក្នុងកីឡាជាតិ២០២៤
ការប្រកួតកីឡាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានបញ្ចប់នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តាតចាស់។ ខាងក្រោមជាម្ចាស់មេដាយមាសទាំង១០វិញ្ញាសា ខណៈកីឡាករ កីឡាការិនីចាញ់ទទួលបានមេដាយប្រាក់។
- វិញ្ញាសា Full Contact បុរស ទម្ងន់៤៨គីឡូក្រាម៖ កីឡាករ ជា ចំរើន (ព្រឿង សុចឹត) ជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករ សុ រមណី ក្នុងទឹកទី២។

- វិញ្ញាសា Low Contact បុរស ទម្ងន់ ៥១គីឡូក្រាម៖ កីឡាករ ភឿង សុវណ្ណស៊ីង (ពេជ្រ សិង្ហៈ) ជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករ ឈាន ឈិ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា Full Contact នារី ទម្ងន់៤៨គីឡូក្រាម៖ កីឡាការិនី ឆា ចាន់ដេង ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនី សាក់ រតនា ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា K1 Style បុរស ទម្ងន់៥៤គីឡូក្រាម៖ កីឡាករ ទាំ រមលី ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករ ប៉យ ព្រិន (រិទ្ធ ទេវតា) ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា Foll Contact បុរស ទម្ងន់៥៧គីឡូក្រាម៖ កីឡាករ វ៉ន គឹមចេង (ឃន សុម៉ាលី) ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករ ផេង សុបញ្ញា (គោរមៈ ច័ន្ទរាជ) ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា K-1 Style នារី ទម្ងន់៥២គីឡូក្រាម៖ កីឡាការិនី ធន់ ស្រីពេញ ជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនី ជា ណាវី វគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា Low Kick បុរស ទម្ងន់៦០គីឡូក្រាម៖ កីឡាករ ញនញ៉ាត់ សុខា (លី សុខា) ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករ ភ័ណ្ឌ ចន្ធី (ខាំ កូនខ្លា) ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា Full Contact បុរស ទម្ងន់៦៧គីឡូក្រាម៖ កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករ សែម ណាង (ឡុង សំណាង) ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា Low Kick បុរស ទម្ងន់៧៥គីឡូក្រាម៖ កីឡាករ នី សុភី (ឡុង សុភី) ជាម្ចាស់មេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករ ឆេង លាង ក្នុងវគ្គផ្តាច់ព្រ័ត្រ។

- វិញ្ញាសា K1 Style បុរស ទម្ងន់៦៣.៥គីឡូក្រាម៖ កីឡាករ សាន រ៉ាគីម ជាម្ចាស់មេដាយមាស បន្ទាប់ពីដៃគូ ទូត វីដេវីត បានបោះបង់ចោលការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


