សេដ្ឋកិច្ច
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរសម្រាប់ឆ្នាំ ២០២៥
យោងតាមការព្យាករណ៍របស់ Skyscanner Travel Trend 2025 កម្ពុជាមានកំណើនទេសចរខ្ពស់បំផុតនៅឆ្នាំ ២០២៥ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ១០ កន្លែង។

ក្នុងចំណោមគោលដៅទេសចរទាំង ១០ កន្លែង កម្ពុជាមានកំណើន ៥២០% ប្រទេសថៃ មានកំណើន ១៤១% ហ្វីលីពីន ១២៥% កូរ៉េខាងត្បូង ១២៣% ប្រទេសហ្វាំងឡង់ ១១៨% ប្រទេសប៉េរូ ១១៣% ប្រទេសន័រវែស ១០៧% ប្រទេសកាហ្សាកស្ថាន ៧៧% ទីក្រុង Labuan Bajo នៃប្រទេស ឥណ្ឌូនេស៊ី ៦៦% និងទីក្រុងហ្សាកាតា ៥៥%។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរច្រានចោលតួលេខព្យាករណ៍ខាងលើ ដោយលើកឡើងថា ចំនួនភ្ញៀវទេសចរនៅក្នុងឆ្នាំ ២០២៥ មិនរំពឹងទទួលបានច្រើននោះទេ។

លោក ខៀវ ធី មានប្រសាសន៍ថា៖ «ឆ្នាំ ២០២៥ យើងអត់ទាន់មានភ្ញៀវទេ ហើយ High Season យើងឆ្នាំនេះ ចាប់ពីខែ ១០ ដល់ខែ ៤ ឆ្នាំក្រោយ យើងមានតែខែ ១១ នេះទេ សម្រាប់មគ្គុទេសក៏ទេសចរ អញ្ចឹងការព្យាករណ៍ថា ភ្ញៀវទេសចរឡើងខ្ពស់ជាងថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន គឺអត់មានទេ គាត់ព្យាករណ៍លើកជើងយើងទេ ការកក់សណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មមគ្គុទេសក៏ទេសចរណ៍មានតែខែ១១»។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


