ព័ត៌មានជាតិ
ឈ្មួញឈរជើងនៅក្រុងក្រចេះ បង្ហើបតម្លៃទិញស្រូវពីកសិករ ធ្លាក់ថ្លៃជាងឆ្នាំមុន
ស្រូវផ្ការំដួលដែលជាពូជស្រូវអង្ករល្អរបស់កម្ពុជា និងធ្លាប់មានតម្លៃសមរម្យនៅលើទីផ្សារជាតិនិងអន្តរជាតិនាពេលកន្លងមក ប៉ុន្តែហាក់បីដូចជាមានការធ្លាក់ចុះបន្តិចនៅពេលនេះ។
លោក ទ្រូ ហុល ជាឈ្មួញឈរជើងប្រមូលបញ្ជាទិញស្រូវនៅភូមិកាប៉ូ នៅសង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា តម្លៃទីផ្សារស្រូវផ្ការំដួលសព្វថ្ងៃនេះ លោកប្រមូលទិញក្នុងតម្លៃចម្លោះពី ១ ២០០រៀល ទៅ ១ ២១០រៀល ក្នុង ១ គីឡូក្រាម ខណៈស្រូវចម្រុះតម្លៃចន្លោះពី ៩០០ រៀល ទៅ ៩២០ រៀល។



តម្លៃស្រូវផ្ការំដួលឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើតាមឈ្មួញដដែលប្រាប់ឲ្យដឹង។
ចំពោះតម្លៃស្រូវចម្រុះ មានដូចជា ចម្រើនផល នាងអំ ភេន ជាដើម តម្លៃធ្លាក់ពីជាង ១ ២០០រៀល មកនៅត្រឹមជាង ៩០០ រៀល។
លោក ទ្រូ ហុល បានបញ្ជាក់ថា ក្នុង១ថ្ងៃ លោកអាចប្រមូលទិញស្រូវបានចាប់ពី ១៣០ តោន ទៅ ១៤០ តោន នឹងបាននាំយកទៅលក់នៅប្រទេសវៀតណាមមួយចំនួន និងមួយចំនួនទៀតយកទៅលក់ឲ្យរោងម៉ាស៊ីកិនស្រូវធំនៅខេត្តកំពង់ចាម។
ជុំវិញតម្លៃស្រូវធ្លាក់ថ្លៃនេះ កម្ពុជាថ្មីបានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធជាពិសេសមន្ទីរកសិកម្មខេត្តក្រចេះ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


