ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា
ក្រុមប្រឹក្សាខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងកងយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២៤) នៅបរិវេណវិមានរំលឹកគុណអតីតវរៈយុទ្ធជន ខេត្តសៀមរាប។ ពិធីនេះ មានការពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសិករងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការ និងមន្រ្តីពីស្ថាប័នពាក់ព័ន្ធប្រមាណ៥០០នាក។

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាទិវាប្រវត្តិសាស្ត្រ ដើម្បីរលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហាន ស្មារតីពលីកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនជំនាន់មុនក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងស្នាដៃរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។ ខួបលើកទី៧១ទិវាបុណ្យឯករាជ្យជាតិនេះ មានការរៀបចំដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងវីរៈនៃកងយោធពលខេមរៈភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិនាថ្ងៃ៧ មករា ១៩៧៩ និងទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញ។

ដូចគ្នានៃបណ្តាឆ្នាំមុនៗដែរ ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ថនៃព្រះរាជបេសកកម្មរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូ ក្នុងក្របខណ្ឌទាមទាឯករាជ្យឱ្យកម្ពុជា បានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង គួរជាទីមោទនៈ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ