ជីវិតកម្សាន្ដ
ម្តាយ ជូរី ល្អហួស នាំកូនចែកទានចាស់ៗ និងពលរដ្ឋខ្វះខាត ៥០០គ្រួសារ ក្នុងថ្ងៃខួបកំណើត
ម្តាយបវរកញ្ញ ជូរី ល្អហួស គឺអតីតតារាសម្តែង ដេននីក្វាន់ ថ្វីត្បិតបាត់វត្តមានពីការងារសិល្ប: អំឡុងពេលមួយរយ:ចុងក្រោយនេះស្ទើរទាំងស្រុងពិតមែន ក៏អ្នកនាងនៅតែទទួលបានការគាំទ្រពីមហាជន តាមរយ:សកម្មភាពមនុស្សធម៌ជួយសង្គមជាដើម។

ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន អ្នកនាង ដេននី ក្វាន់ បានប្រកាសចែករំលែកក្តីស្រលាញ់តាមរយ:ការចែកទានដល់លោកតាលោកយាយ និងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៥០០គ្រួសារ ដែលមានដូចជា អង្ករ, ក្រមា, សារុង និងថវិកាជាដើម។
អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ថា “ត្រៀមសម្រាប់ចែកទានជូនលោកយាយលោកតា និងអ៊ុំពូមីង គម្រោងដំបូងថាចំនួន ៣០០គ្រួសារ ឥឡូវឡើងដល់ ៥០០គ្រួសារ នាងខ្ញុំយកថ្ងៃ Birthday ទៅជាថ្ងៃចែកទានមានអារម្មណ៍ថាជ្រះថ្លាក្នុងចិត្តណាស់ អំពើល្អមិនសាបសូន្យ”។
តាមរយ:សកម្មភាពមនុស្សធម៌នេះដែរ អ្នកនាង ដេននី ក្វាន់ កំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើន ដែលនាងបានបង្វែរពីការជប់លៀងជួបជុំសប្បាយថ្ងៃខួបកំណើតមកធ្វើការចែក រំលែកក្តីស្រលាញ់ (អំណោយ) ជូនដល់ចាស់ៗ និងប្រជាពលរដ្ឋជួបការខ្វះខាត។
ប្រាកដណាស់តារាស្រី ដេននី ក្វាន់ មួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជននិងអ្នកគាំទ្រកត់សម្គាល់ឃើញថា សម្រាប់អាជីពសិល្បៈរបស់អ្នកនាង បានបាត់ទាំងស្រុងដោយសារតារាស្រីរូបនេះ យកពេលទាំងនោះទៅបង្កើនមុខជំនួញរកស៊ីផ្ទាល់ខ្លួនយ៉ាងពេញដៃ។ ថ្វីត្បិតតែអតីតតារាសម្តែងមានដើមកំណើតមកពីទឹកដីខេត្តព្រះវិហារ ដេននី ក្វាន់ មានភាពឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែបើសង្កេតពីមុខជំនួញរបស់អ្នកនាងឯណោះវិញ គឺកាន់តែមានភាពរីកចម្រើនខ្លាំង៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន