កីឡា
បើតកុងត្រាថ្មី វឿន វាសនា នឹងទទួលបានជិត២០ម៉ឺនដុល្លារក្នុង១ឆ្នាំនៅតៃវ៉ាន់
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា នឹងទទួលបានប្រាក់ចំណូលជិត២០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើក្លិបតៃវ៉ាន់ Win Streak បន្តកុងត្រាថ្មីនាពេលខាងមុខនេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា វឿន វាសនា ជិតផុតកុងត្រាហើយជាមួយក្លិបតៃវ៉ាន់ Win Streak។ រូបគេនឹងទទួលបានប្រាក់ចំណូលជិត២០ម៉ឺនដុល្លារអាមេរិក ប្រសិនបើបន្តកុងត្រាថ្មីនៅឆ្នាំក្រោយ។

លោកបាននិយាយថា ៖«បងប្អូនជនរួមជាតិបានជ្រាបហើយពាក់ព័ន្ធនឹងកីឡាករ វឿន វាសនា។ ឥឡូវកុងត្រារបស់គាត់ជិតផុតហើយ។ បើបន្តកុងត្រាថ្មី ប្រាក់បៀរវត្តន៍របស់គាត់គឺមួយខែជាង១ម៉ឺនដុល្លារ អីចឹងមួយឆ្នាំចូលជិត២០ម៉ឺនដុល្លារ។ វាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅក្នុងវិស័យកីឡាបាល់ទះកម្ពុជារបស់យើង។ ជឿជាក់ថា អត្តពលិករបស់យើងទាំងជម្រើសជាតិក្តី មិនមែនជម្រើសជាតិក្តី ទាំងយុវជន ត្រូវសម្លឹងមើលរៀមច្បងជាគំរូ ហើយប្រឹងប្រែងធ្វើតាម»។

វឿន វាសនា បានចូលរួមជាមួយក្លិប Win Sreak កាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asain Games នៅប្រទេសចិន។ រហូតដល់ពេលនេះរូបគេបានបន្តឲ្យក្លិបតៃវ៉ាន់ចូលរដូវកាលទី២ហើយ។ ចូលរដូវកាលទី២នៃលីគបាល់ទះកំពូលតៃវ៉ាន់ កីឡាករកម្ពុជាកាន់តែបង្ហាញទម្រង់លេងដ៏អស្ចារ្យ ស្របពេលតារាឆ្នើមហ្វីលីពីន Bryan Bagunas បានរបួសនៅក្នុងរដូវកាលនេះ។

វឿន វាសនា ជាកីឡាករបាល់ទះកម្ពុជាទី១ដែលបានចេញទៅលេងនៅក្រៅប្រទេសដោយទទួលបានតម្លៃពលកម្មបំបែកកំណត់ត្រាទ្ទង់ម៉ឺនដុល្លារក្នុងមួយខែ។ មុនពេលចេញទៅតៃវ៉ាន់ រូបគេក៏ធ្លាប់បានចេញទៅលេងនៅប្រទេសវៀតណាម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


