ព័ត៌មានអន្ដរជាតិ
មេដឹកនាំបារាំង៖ ពូទីន មិនចង់បានសន្តិភាពទេ ទើបវាយប្រហារកាន់តែខ្លាំងលើអ៊ុយក្រែន
លោក Emmanuel Macron ប្រធានាធិបតីបារាំង បានលើកឡើងថា មេដឹកនាំរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន មិនចង់បានសន្ដិភាព និងមិនបានត្រៀមខ្លួនសម្រាប់កិច្ចចរចានោះទេ ហើយថែមទាំងបង្កើនសកម្មភាពយោធារបស់ខ្លួនថែមទៀតផង ដោយបើកការវាយប្រហារដែនអាកាសទ្រង់ទ្រាយដ៏ធំមួយកាលពីថ្ងៃអាទិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់អ៊ុយក្រែន។

លោក Macron បាននិយាយថា៖ «ខ្ញុំជឿថា វាបង្ហាញយ៉ាងច្បាស់ដែលគោលបំណងរបស់លោកប្រធានាធិបតី ពូទីន គឺបង្កើនការប្រយុទ្ធ»។ លោកបន្ថែមថា អាទិភាពសម្រាប់ប្រទេសបារាំងគឺ «បំពាក់ គាំទ្រ និងជួយអ៊ុយក្រែនឲ្យទប់ទល់» ដោយសង្កត់ធ្ងន់ថា កាតព្វកិច្ចគ្រប់គ្នានៅពេលនេះគឺជំរុញឲ្យរុស្ស៊ីបញ្ឈប់ការប្រយុទ្ធ ហើយងាកទៅរកតុចរចា និងគោរពតាមច្បាប់អន្តរជាតិ។
ប្រធានាធិបតីបារាំង បានបន្តថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន «ត្រូវតែរួបរួមគ្នា នៅលើរបៀបវារៈសម្រាប់សន្តិភាពពិតប្រាកដ ដោយមានន័យថា សន្តិភាពមិនសំដៅលើ ការចុះចាញ់របស់អ៊ុយក្រែននោះឡើយ»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆិកា រុស្ស៊ីបានបើកការវាយប្រហារតាមដែនអាកាសដ៏ធំបំផុតក្នុងរយៈពេលជិត៣ខែកន្លងមកនេះទៅលើអ៊ុយក្រែន។ បើតាមមន្ត្រីអ៊ុយក្រែន រុស្ស៊ីបានប្រើមីស៊ីលចំនួន ១២០គ្រាប់ និងដ្រូនចំនួន ៩០គ្រឿង សម្រាប់ការវាយប្រហាររបស់ខ្លួនលើគោលដៅហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


