Connect with us

ជីវិតកម្សាន្ដ

ឆាយ វីរ:យុទ្ធ សុខចិត្តទុកការងារមួយឡែក មកមើលថែម្តាយឈឺនៅមន្ទីរពេទ្យ

បានផុស

នៅ

ដើម្បីជាការតបស្នងសងគុណ និងបង្ហាញពីភាពកតញ្ញូចំពោះអ្នកម្តាយជាទីស្រលាញ់ តារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆាយ វីរ:យុទ្ធ សុខចិត្តទម្លាក់ការងារសិល្ប: និងជំនួញរបស់ខ្លួនមួយឡែកសិន ដោយយកពេលមកមើលថែម្តាយឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាព លោក ឆាយ វីរ:យុទ្ធ បានភ្ជាប់ជាមួយខ្លឹមសារថា “កាលពីកូននៅជំទង់ កូនឈឺ ម៉ែមិនហ៊ានដើរចោលទេ ទឹកភ្នែកម៉ែរាប់លានដំណក់ព្រោះស្រលាញ់កូន តែពេលនេះកូនក៏ដូចម៉ែដែរ ពេលម៉ែឈឺកូនក៏មើលថែម៉ែវិញម្តង ធម្ម ជាតិសារជាតិជាមនុស្សវិន័យគុណធម៌និងភាពស្មោះត្រង់”។

តារាចម្រៀងលំដាប់ប្រទេសលោក ឆាយ វីរ:យុទ្ធ បានបន្តទៀតថា “ពាក្យទូន្មានប្រដៅទាំងនេះ ម៉ែបានបង្រៀនកូនគ្រប់ពេល ជូនពរម៉ែសុខភាពល្អ”។ ទន្ទឹមនេះលោក ឆាយ វីរ:យុទ្ធ ក៏បានថ្លែងការអរគុណបងប្អូននិងអ្នកគាំទ្ររបស់ខ្លួនចំពោះសារជូនពរអ្នកម្តាយលោកឆាប់ជាសះស្បើយពីជំងឺផងដែរ។

ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះ មិនបានបញ្ជាក់ឲ្យដឹងទេថា អ្នកម្តាយរបស់លោកពេលនេះកំពុងមានជំងឺអ្វីឡើយ ខណ:មហាជនមួយចំនួនធំបានសម្តែងការសរសើរចំពោះទង្វើររបស់លោក ក្នុងនាមកូនប្រុសកតញ្ញូតបស្នងដឹងគុណម្តាយ។

សូមជម្រាបថាលោក ឆាយ វីរៈ​យុទ្ធ ជាតារាចម្រៀងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ពិសេសតាមរយៈការច្រៀងបទបែមនោសញ្ចេតនា ដោយសារតែទឹកដមសំឡេងរបស់លោកពិរោះផ្អែមល្ហែមច្រៀងម្ដងៗពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម