ព័ត៌មានជាតិ
លោកថុង ម៉េងដាវិត ៖ ទណ្ឌិតសម រង្ស៊ី បញ្ជាក់ពីការបញ្ឆេះបដិវត្តន៍ពណ៌លើកម្ពុជាក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការសរសេរបង្ហោះសារផ្ការីកលើទំព័រហ្វេសប៊ុក របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺជាការបញ្ជាក់ពីសញ្ញាបញ្ឆេះបដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

អ្នកវិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មីៗកន្លងទៅនេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍ពណ៌ទឹកក្រូចអ៊ុយក្រែនឆ្នាំ២០០៤ និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និងបដិវត្តន៍ដើមកេដារនៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។
លោកថ្លែងថា «បដិវត្តន៍ពណ៌នេះគឺកើតចេញពីពាក្យថាស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលពាក្យទាំងអស់នេះត្រូវបានក្រុមជ្រុលនិយមប្រើប្រាស់សម្រាប់ អូសទាញប្រជាជន ជាពិសេសយុវជនឱ្យក្រោកឡើងប្រឆាំងបះបោរ និងថ្នាក់ដឹកនាំរបស់ខ្លួន»។
លោកដាវិតបន្តថា «ក្រុមប្រឆាំងជ្រុលនិយមបានប្រើវិធីសាស្ត្រជាច្រើនទាំងហិង្សា និងអហិង្សា នៅតាមកន្លែងផ្សេងៗ តាមសួនច្បារសាធារណៈ ដើរដង្ហែរតាមផ្លូវ ការប្រើប្រាស់ដបសាំង បដា ការកៀរគរបាតុករ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាដើម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំប្រទេសចុះចេញពីតំណែង»។
លោកបានរំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដោយទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏ប៉ុន្តែអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្សី បានប្រកាសពីយុទ្ធនាការ និងរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង។
ក្រុមជ្រុលនិយមបាន ប្រើប្រព័ន្ធផ្សព្វផ្សាយ [វិទ្យុអាស៊ីសេរី និង Cambodia Daily]ធ្វើការបំភ្លៃព័ត៌មាន និងការលាបពណ៌ប្រជាជនខ្មែរគ្នាឯង ជាយុទ្ធសាស្រ្តដែលទណ្ឌិតនេះបានប្រើប្រាស់ក្នុងការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើងជាតិសាសន៍នៅក្នុងសង្គមខ្មែរ។
ទណ្ឌិត សម រង្សី គឺជាឧក្រិដ្ឋជនខុសច្បាប់ ដែលមានបំណងប្រើប្រាស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីជនបទ ដែលមិនពេញចិត្ត រដ្ឋាភិបាល ឱ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង និងទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់។
មិនតែប៉ុណ្ណោះ ទណ្ឌិតរូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធនយោបាយបន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឱ្យរង្គោះរង្គើ និងបំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ និងចោទប្រកាន់រដ្ឋាភិបាលពុករលួយ និងផ្តាច់ការ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


