ព័ត៌មានអន្ដរជាតិ
ពាក្យបណ្តឹងរបស់លោក Trump គ្រាន់តែជាវិធីពន្យារពេល មិនចង់ឲ្យខ្លួនចាញ់លឿនពេកប៉ុណ្ណោះ
លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យក្រុមមេធាវីរបស់លោកធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យគាត់អាចមានឱកាសជាប់ឆ្នោតជាថ្មីប៉ុន្តែក្រុមអ្នកច្បាប់បាននិយាយថា ពាក្យបណ្តឹងជាបន្តបន្ទាប់គឺមានឱកាសតិចតួចណាស់ដល់ការផ្លាស់ប្តូរលទ្ធផលឆ្នោតប៉ុន្តែអាចបង្កឲ្យមានមន្ទិលសង្ស័យលើដំណើរការនេះបាន។
ស្របពេលផ្លូវរបស់លោក Trump ឈានទៅរកជ័យជម្នះបានរួមតូចក៏ដោយប៉ុន្តែយុទ្ធនាការរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនវិធីសាស្រ្តផ្លូវច្បាប់និងបានដាក់ពាក្យបណ្តឹងចុងក្រោយរបស់ខ្លួននៅក្នុងរដ្ឋ Nevada។
កាលពីថ្ងៃពុធ យុទ្ធនាការនេះបានប្តឹងនៅរដ្ឋ Michigan, Pennsylvania និង Georgia ហើយបានស្នើសុំចូលរួមក្នុងបណ្តឹងដែលកំពុងរង់ចាំនៅឯតុលាការកំពូលសហរដ្ឋអាមេរិក។
ក្រុមអ្នកជំនាញបាននិយាយថា វិធីសាស្រ្តនេះបានអូសបន្លាយដល់ការរាប់សន្លឹកឆ្នោតនិងពន្យាពេលមិនឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗប្រកាសថាលោក Biden ជាអ្នកឈ្នះដែលវានឹងមានផលប៉ះពាល់នយោបាយយ៉ាងធ្ងន់ធ្ងរដល់លោក Trump។

លោក Robert Yablon សាស្រ្តាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា “ការធ្វើសកម្មភាពផ្លូវច្បាប់នាពេលបច្ចុប្បន្ននេះគឺជាមធ្យោបាយសម្រាប់យុទ្ធនាការរបស់លោក Trump ដើម្បីព្យាយាមពន្យារពេលនៃការប្រកួតទាំងដឹងថា លទ្ធផលនឹងលេចចេញមក។ រហូតមកដល់ពេលនេះ យើងមិនទាន់បានឃើញការបង្ហាញពីភាពមិនប្រក្រតីជាប្រព័ន្ធណាមួយក្នុងការរាប់សន្លឹកឆ្នោតនោះទេ”។
លោក Bill Stepien ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា បណ្តឹងទាំងនេះគឺមានគោលបំណងដើម្បីធានាឲ្យបាននូវការរាប់សន្លឹកឆ្នោតដោយស្របច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bob Bauer ដែលជាសមាជិកម្នាក់នៃក្រុមមេធាវីរបស់លោក Biden បាននិយាយថា “ការប្តឹងឧទ្ធរណ៍គឺគ្មានតម្លៃទេ”។
នៅរដ្ឋ Michigan និង Pennsylvania លោក Trump បានស្នើឲ្យតុលាការបញ្ឈប់ការរាប់សន្លឹកឆ្នោតជាបណ្តោះអាសន្នពីព្រោះអ្នកសង្កេតការណ៍នៃយុទ្ធនាការរបស់លោកត្រូវបានបដិសេធចូលមើលដំណើរការនៃការរាប់សន្លឹកឆ្នោត។

នៅឯតុលាការកំពូល យុទ្ធនាការនេះបានស្នើសុំឲ្យចាត់ទុកជាមោឃៈចំពោះសន្លឹកឆ្នោតតាមសំបុត្រនៅក្នុងរដ្ឋ Pennsylvania ដែលត្រូវបានកំណត់ដោយថ្ងៃបោះឆ្នោតប៉ុន្តែបានមកដល់នៅថ្ងៃសុក្រ។
នៅរដ្ឋ Georgia យុទ្ធនាការរបស់លោក Trump បានស្នើឲ្យចៅក្រមតម្រូវឲ្យតំបន់ Chatham ដាក់សន្លឹកឆ្នោតដែលមកដល់យឺតនៅមួយឡែកដើម្បីធានាថា ពួកគេនឹងមិនត្រូវបានរាប់បញ្ចូល។
ប៉ុន្តែសារព័ត៌មាន Associated Press បានឲ្យដឹងថា ករណីនៅរដ្ឋ Georgia ត្រូវបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍។
លោក Edward Foley ដែលមានជំនាញខាងច្បាប់បោះឆ្នោតនៅមហាវិទ្យាល័យច្បាប់ Moritz បាននិយាយថា ករណីទាំងនេះអាចមានលក្ខណៈល្អប្រសើរតែប៉ះពាល់ដល់សន្លឹកឆ្នោតមួយចំនួនតូចនិងបញ្ហានីតិវិធីតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


