ព័ត៌មានជាតិ
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បង្កើនប្រសិទ្ធភាពគ្រប់គ្រងគម្រោងអភិវឌ្ឍអត់ច្បាប់
កន្លងមក និយ័តករអាជីវកម្មអចលនវត្ថុនិងទ្រព្យបញ្ចាំ តែងតែចេញព័ត៌មានផ្សព្វផ្សាយនូវគម្រោងអភិវឌ្ឍមួយចំនួនដែលដំណើរការដោយគ្មានច្បាប់ទម្លាប់ ដើម្បីក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នចៀសវាងការទិញនាំឲ្យខាតបង់ថវិកា។
ខណៈបញ្ហាគម្រោងអភិវឌ្ឍអត់ច្បាប់មានដូចជាលំនៅឋាន និងដីឡូតិ៍ជាដើមនៅតែបន្តកើតមាន និយ័តករអចលនទ្រព្យនិងទ្រព្យបញ្ចាំ ប្រកាសនឹងធ្វើការសហការបន្ថែមជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ដើម្បីបង្កើនការគ្រប់គ្រងគម្រោងអភិវឌ្ឍឲ្យមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋ។

លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានទទួលស្គាល់ភាពចន្លោះប្រហោងលើការគ្រប់គ្រងគម្រោងអភិវឌ្ឍមួយចំនួនដែលគ្មានច្បាប់ រហូតនាំឲ្យពលរដ្ឋមួយចំនួនត្រូវខាតបង់ ដោយសារលង់ជឿលើការឃោសនាពីម្ចាស់គម្រោង។
យ៉ាងណាមិញ ពាក់ព័ន្ធគម្រោងអភិវឌ្ឍអត់ច្បាប់កន្លងទៅ លោក ជូ វណ្ណៈ បានអះអាងថា អាជ្ញាធរតែងតែចុះបង្ក្រាបជាបន្តបន្ទាប់ ក្រោយទទួលបានព័ត៌មានតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងរកឃើញតាមការចុះស្រាវជ្រាវពីក្រុមការងារ។
«គម្រោងខ្លះទាល់តែមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ទើបមន្រ្តីរបស់យើងបានដឹង ហើយចុះស្រាវជ្រាវថាអត់មានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម រួចទើបបានអាជ្ញាធរចេញសេចក្ដីដំណឹងផ្សព្វផ្សាយឲ្យពលរដ្ឋទទួលជាព័ត៌មាន»។
លោកលើកឡើងថា មិនអាចគ្រប់គ្រងបាន ១០០% ដោយសារគម្រោងខ្លះដំណើរការដោយលួចលាក់។ តែយ៉ាងណា អាជ្ញាធរនឹងពង្រឹងការងារចុះត្រួតពិនិត្យជាពិសេសធ្វើការសហការជាមួយអាជ្ញាធរដែនដី ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងដើម្បីការពារផលប្រយោជន៍ និងការខាតបង់របស់ពលរដ្ឋ។
ជាមួយគ្នានេះអាជ្ញាធរ ក៏នឹងបន្តអប់រំណែនាំដល់ពលរដ្ឋ និងថ្ងៃខាងមុខនិយតករនឹងរៀបចំយន្តការពង្រឹងបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមុនទិញគម្រោងណាមួយ ដើម្បីចៀសវាងការខាតបង់៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


