ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍដីឡូត៍ចំនួន ៧ គ្មានអាជ្ញាប័ណ្ណ អាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្ន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានធ្វើបច្ចុប្បន្នភាពក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៧ ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ ដើម្បីឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នមុនទិញឬពាក់ព័ន្ធសកម្មភាពណាមួយបញ្ចៀសការខាតបង់ផ្សេងៗ។

ក្នុងសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានក្រើនរំលឹកដល់ពលរដ្ឋមុនទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចៀសវាងនាំឲ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។
តាមសេចក្តីប្រកាសរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានបង្ហាញឈ្មោះក្រុមហ៊ុនចំនួន ០៧ ដែលជាប់ពាក់ព័ន្ធអភិវឌ្ឍន៍គម្រោងដីឡូត៍គ្មានអាជ្ញាបណ្ណចំនួនមានឈ្មោះដូចជា ៖
១. ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឺ ឯ.ក គម្រោង ដែនដី អាណាចក្រអង្គរ មានទីតាំងស្ថិតនៅភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត។
២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង ដីឡូត៍ ម៉ន ដានី មានទីតាំងស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។
៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង កំពតវីវើផាក មានទីតាំងស្ថិតនៅភូមិអន្លង់គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្ដកំពត។
៤. ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឹធី ឯ.ក គម្រោង ចម្ការលំហែកាយ មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្ដកំពត។
៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង ដង្ខៅអចលនទ្រព្យក្រុងកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
៦. ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោងមរតកទំព័រមាស មានទីតាំងស្ថិតនៅភូមិហហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង បុរី រីស៊ត មណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្ដមណ្ឌលគិរី៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


