ព័ត៌មានជាតិ
រដ្ឋអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវបំពេញនីតិវិធីស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ
ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ត្រូវមកបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណជាមុនពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) មុនពេលចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងស្តីពី «កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ» បានឱ្យដឹងថា ការធ្វើអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. គឺជាអំពើល្មើស ដែលត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិជាធរមាន។
ក្នុងនោះប្រភេទអាជីវកម្មដែលត្រូវស្នើសុំអាជ្ញាបណ្ណ រួមមាន ១. អាជីវកម្មអភិវឌ្ឍលំនៅឋាន រួមមាន ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងភូមិគ្រឹះ ជាដើម។ ២.អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ រួមមាន អគារខុនដូ អគារការិយាល័យ អគារផ្សារ និងអគារពហុមុខងារ, ៣.អាជីវកម្មអភិវឌ្ឍដីឡូត៍ រួមមាន ដីឡូត៍លំនៅឋាន ដីឡូត៍លម្តែ និងដីឡូត៍ចម្ការ។

៤.អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ រួមមាន៖ សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្ម ភ្នាក់ងារអចលនវត្ថុ និង៥.អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន គឺជាសកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យ ទៅដាក់បញ្ចាំ ឬធ្វើអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួនជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួល បានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។
អាស្រ័យហេតុនេះ ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ទាំងអស់ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


