ព័ត៌មានអន្ដរជាតិ
ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាចេញធ្វើបាតុកម្មនៅទីក្រុងតូក្យូ
សមាជិកនៃក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសជប៉ុនបានធ្វើការតវ៉ានៅទីក្រុងតូក្យូប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែមុននៅក្នុងប្រទេសរបស់ពួកគេ ។

មនុស្សប្រមាណ ២០០ នាក់បានប្រមូលផ្តុំគ្នានៅមុខសាកលវិទ្យាល័យអង្គការសហប្រជាជាតិនៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ ។ ការជួបជុំនេះត្រូវបានរៀបចំឡើងដោយប្រជាជនកាឈិន (Kachin) ដែលរស់នៅក្នុងប្រទេសជប៉ុន ខណៈជនមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ៣០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាក៏បានចូលរួមផងដែរ ។
ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសពហុជាតិសាសន៍ដែលមានជាង ១៣០ ក្រុម ។ ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ាជាច្រើនបានភៀសខ្លួនពីការគៀបសង្កត់ដោយយោធាមីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

កងកម្លាំងសន្តិសុខ និងប៉ូលិសបានបើកការបាញ់ប្រហារម្តងហើយម្តងទៀតទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ ខណៈកាលពីថ្ងៃអាទិត្យមានអ្នកស្លាប់រហូតដល់ ៣៨ នាក់ ។
ចំនួននេះបានបណ្តាលឲ្យមានអ្នកស្លាប់ពីអំពើហិង្សារបស់យោធាឡើងដល់ជាង ៨០ នាក់ដោយផ្អែកលើតួលេខដែលប្រកាសដោយអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

អ្នកចូលរួមក្នុងការតវ៉ាថ្ងៃអាទិត្យនៅទីក្រុងតូក្យូបានអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រក្រុមអ្នកតវ៉ានៅមីយ៉ាន់ម៉ា ។ ពួកគេបានលើកបដាដោយសួរថា “តើមានសាកសពប៉ុន្មាននាក់ទៀត” និង “អង្គការសហប្រជាជាតិចាំបាច់ត្រូវចាត់វិធានការ” ។
អនុប្រធានសមាគមជនជាតិរ៉ូហ៊ីងយ៉ាភូមានៅប្រទេសជប៉ុនលោក Aung Tin បានប្រាប់សារព័ត៌មាន NHK ថា លោកបានចូលរួមក្នុងការតវ៉ាក្នុងនាមជាពលរដ្ឋមីយ៉ាន់ម៉ាដោយជំនះភាពខុសគ្នាខាងសាសនា និងជនជាតិក្នុងការខិតខំប្រឹងប្រែងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ហើយលោកបានជំរុញឲ្យប្រទេសជប៉ុនគាំទ្រការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


