ព័ត៌មានជាតិ
ក្រុមហ៊ុនអាមេរិកចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុកបង្កើតរោងចក្រកែច្នៃកន្ទក់នៅកម្ពុជា
ក្រុមហ៊ុន Stabil Nutrition LLC របស់អាមេរិក និងក្រុមហ៊ុនក្នុងស្រុក Amru Rice (Cambodia) បានបោះទុនវិនិយោគរួមគ្នាក្នុងការសាងសង់រោងចក្រកែច្នៃកន្ទក់ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ការលើកឡើងអំពីផែនការវិនិយោគរួមគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice (Cambodia) និង លោក Michael A. Tarrasch ប្រធានក្រុមហ៊ុន Stabil Nutrition LLC នៅទីស្តីការរបស់ CDC កាលពីថ្ងៃទី៩ ខែធ្នូ។
បើយោងតាម CDC ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

«ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក»។ នេះបើតាម CDC។

លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យក្នុងកិច្ចការវិនិយោគរបស់ខ្លួនលើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


