ព័ត៌មានជាតិ
លោក ស៊ុនចាន់ថុល ចុះទៅក្រុមហ៊ុន SpaceX សេដ្ឋី Elon Musk ស្វែងយល់បច្ចេកវិទ្យាផ្កាយរណបអ៊ីនធឺណិត
មន្រ្តីជាន់ខ្ពស់កម្ពុជាដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne។
បើតាមមន្រ្តីកម្ពុជា ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុន SpaceX របស់សេដ្ឋីបច្ចេកវិទ្យា Elon Musk ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេសប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។


Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាផ្តើមដំណើរទស្សនកិច្ចទៅបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។
ខណៈក្នុងដំណើរទស្សនកិច្ចដល់សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនអាមេរិកធំៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងជំរុញការវិនិយោគ។ ក្នុងនោះមានជំនួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាមេរិកធំៗផ្សេងទៀតទាំងផ្នែកកសិកម្ម បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងឧស្សាហកម្ម ធ្វើយ៉ាងណាទាក់ទាញ និងជំរុញវិនិយោគក្រុមហ៊ុនអាមេរិកមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិរបស់អាមេរិក រួមទាំងគម្រោងវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គក្នុងប្រទេសកម្ពុជាផងដែរ៕

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានចូលរួមជំនួបពិភាក្សាលើប្រធានបទ «បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា» ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយមានការចូលរួមពីគណៈប្រតិភូធុរជនមកពីវិស័យពាក់ព័ន្ធ។
គោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្ហាញពីឱកាសនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការត្រៀមខ្លួនដើម្បីបម្រើវិនិយោគិនឱ្យបានទាន់ពេលរបស់កម្ពុជា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន។ មួយផ្នែកទៀត គោលដៅនៃជំនួបនេះសំដៅសម្របសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កាណាដា ជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាដើម្បីកំណត់អត្តសញ្ញាណដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


