សន្តិសុខសង្គម
ឃាត់ខ្លួនជនដៃដល់ក្នុងសំណុំរឿងប៉ុនប៉ងឃាតកម្មលើបុរសម្នាក់កាលពីជាងមួយខែមុន
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងសុំណុំរឿងប៉ុនប៉ងឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់រហូតបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ប្រតិបត្តិការឃាត់ខ្លួនជនដៃដល់នេះបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះទើបឃាត់ខ្លួនជនដៃដល់បាននៅក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ធ្នូនេះថា ករណីនេះកើតឡើងដោយសាជនរងគ្រោះខ្លួនឯងផងដែរ គឺកើតរឿងឡើងដោយសាស្រ្តីម្នាក់គាត់មានទំនាក់ទំនងច្រើន តែទោះយ៉ាងណាលោកសុំមិនបញ្ចេញឈ្មោះ និងរូបភាពនោះទេ។

ជាមួយគ្នានេះ លោកស្នងការរាជធានីភ្នំពេញ ក៏បានជម្រាបដល់មហាជនថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ ឱ្យខានតែបាន»។ លោកបន្ថែមថា «សមត្ថកិច្ចយើងខ្ញុំអនុវត្តភារកិច្ចតាមជំនាញវិជ្ជាជីវៈ និងវិធានច្បាប់ គឺមិនមែនអនុវត្តតាមអារម្មណ៍នោះទេ»។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ យឹម ដារិទ្ឋ ដែលជាជនរងគ្រោះក្រោយពីលោកបង្ហោះសារនៅលើបណ្ដាញសង្គមបែបឌឺដងមកលើសមត្ថកិច្ចថាអនុវត្តមិនបាន។

សូមរំលឹកថា ករណីប៉ុនប៉ងឃាតកម្មលើជនរងគ្រោះនេះ បានកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទល់មុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុគេបានឃើញបុរសជនរងគ្រោះជិះម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KL 7494 មួយគ្រឿងបើកមកឈប់នៅទីតាំងកើតហេតុ ហើយបានចុះពីលើម៉ូតូទៅគោះទ្វាររថយន្តមួយគ្រឿងដែលបេីកដោយស្ត្រីម្នាក់ ខណៈគោះទ្វាររថយន្តបានពីដងក៏ស្រាប់តែមានបុរសម្នាក់បិទម៉ាស មិនដឹងថា គំគួន ហើយមកចាំតាំងពីពេលណានោះទេ បានយកពូថៅកាប់ទៅលើជនរងគ្រោះ៣ទៅ៤ពូថៅ បណ្ដាលឲ្យត្រូវជនរងគ្រោះរងរបួសត្រង់ក្បាលហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ត្រូវបានរបស់ពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកជនបង្កគេចខ្លួនបាត់៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


