ព័ត៌មានអន្ដរជាតិ
ព្យុះទៀតហើយនៅថៃ! ខេត្តចំនួន៨នៅភាគខាងត្បូង រងការព្រមានអាសន្នទឹកជំនន់
ខេត្តភាគខាងត្បូងចំនួន៨នៅប្រទេសថៃ ដែលនៅក្បែរឈូងសមុទ្រថៃ ត្រូវបានប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដី ដោយមានការព្យាករថា ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារតំបន់ទាំងនោះ។

បើយោងតាមសារព័ត៌មាន Bangkok Post ការិយាល័យនៃនាយកដ្ឋានឧតុនិយម បានចេញការព្រមានថ្មីនៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ សម្រាប់ខេត្តចំនួន៨ អំពីព្យុះដែលអាចកើតមានរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ខេត្តដែលមានហានិភ័យ មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala និង Narathiwat។
ខេត្តទាំង៨ ត្រូវបានណែនាំឲ្យមានវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅតំបន់ក្បែរភ្នំ ហើយទូកតូចៗត្រូវបានណែនាំមិនឲ្យចាកចេញពីឆ្នេរសមុទ្រនោះឡើយ។
អ្នកជំនាញអាកាសធាតុ បាននិយាយថា ខ្យល់បក់ពីទិសឦសានកំពុងប្រមូលផ្តុំកម្លាំងលើឈូងសមុទ្រថៃ ហើយប្រហែលជានឹងវិវត្តទៅជាព្យុះដែលនឹងបោកបក់ក្នុងតំបន់។
សូមជម្រាបថា កាលពីចុងខែវិច្ឆិកា ខេត្តទាំង៨ បានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលឆក់យកជីវិតមនុស្ស ៣២នាក់ និងប៉ះពាល់ប្រជាជនច្រើនជាង ៦០ម៉ឺនគ្រួសារ។ បច្ចុប្បន្ន ខេត្តទាំងនោះកំពុងស្ដារខ្លួនឡើងវិញ និងមិនទាន់ប្រែទៅជាសភាពដើមនៅឡើយទេបន្ទាប់ពីហេតុការណ៍គ្រោះធម្មជាតិដ៏សាហាវ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


