ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ទាល់តែជាង១០០ឆ្នាំទើបទីក្រុងអ៊ុយក្រែនដែលរុស្ស៊ីបំផ្លាញ អាចស្ដារខ្លួនឡើងវិញ
នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វានឹងត្រូវចំណាយពេលជាងមួយសតវត្ស ដើម្បីស្ដារឡើងវិញនូវទីក្រុងនានារបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាម និងត្រូវដណ្ដើមកាន់កាប់បានដោយប្រទេសរុស្ស៊ី។

លោក ត្រាំ បានប្រាប់ឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រៀមខ្លួន ដើម្បីរៀបចំកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ បន្ថែមពីនេះ លោក ត្រាំ បានច្រានចោលក្តីសង្ឃឹមរបស់អ៊ុយក្រែន ក្នុងការដណ្តើមទឹកដីដែលរុស្ស៊ីរឹបអូសយកមកវិញ។
លោក ត្រាំ បាននិយាយថា៖ «ត្រូវតែមានកិច្ចព្រមព្រៀង។ មនុស្សស្លាប់ច្រើនពេកហើយ។ វាល្អណាស់ដែលនិយាយថា ពួកគេចង់បានដីរបស់ពួកគេមកវិញ ប៉ុន្តែទីក្រុងត្រូវបានបំផ្លាញយ៉ាងដំណំ។ អ្នកមើលទៅទីក្រុងមួយចំនួន មិនមានសូម្បីអគារមួយខ្នង។ ដឹងទេពេលអ្នកនិយាយថា ‘យកប្រទេសមកវិញ’ យកអ្វី? កាន់កាប់អ្វី? វាមានរយៈពេល ១១០ឆ្នាំ សម្រាប់ការកសាងឡើងវិញ»។
នេះជាសញ្ញាព្រមានចុងក្រោយបង្អស់របស់លោក ត្រាំ ចំពោះប្រទេសអ៊ុយក្រែន មុនពេលលោកឡើងកាន់តំណែងជាផ្លូវការនាថ្ងៃទី២០ខែមករាខាងមុខ ហើយបើសង្គ្រាមមិនអាចបញ្ចប់ទេ នោះអាមេរិកនឹងកាត់ជំនួយដល់ទីក្រុងកៀវជាក់ជាមិនខាន។
លោក ត្រាំ បានបង្ហាញការជឿជាក់ថា មេដឹកនាំរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន នឹងមិនឈ្លានពានអ៊ុយក្រែនទេ បើលោកនៅកាន់តំណែង ហើយបានរិះគន់រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ចំពោះការបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ មិនអញ្ជើញ ហ្សេលេនស្គី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែងឡើយ តែថា បើចង់មក ក៏មកចុះ!
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


