ព័ត៌មានអន្ដរជាតិ
ត្រាំ មិនអញ្ជើញ ហ្សេលេនស្គី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែងឡើយ តែថា បើចង់មក ក៏មកចុះ!
ក្នុងសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងចាប់តាំងពីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី, លោក ដូណាល់ ត្រាំ ត្រូវបានអ្នកកាសែតសួរថាតើ លោកអញ្ជើញប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឲ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅខែក្រោយដែរឬក៏អត់? លោក ត្រាំ ឆ្លើយថា «អត់ទេ! ខ្ញុំមិនបានអញ្ជើញគាត់ឡើយ ប៉ុន្តែបើគាត់ចង់មកចូលរួម ក៏មកចុះមិនអីទេ»។

លោក ត្រាំ ត្រូវគេស្គាល់ថា ជាបុគ្គលដែលមិនសូវពេញចិត្តលោក ហ្សេលេនស្គី ឡើយ ហើយគាត់តែងតែប្រឆាំងចំពោះការផ្តល់ជំនួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទៅឲ្យអ៊ុយក្រែន ថែមទាំងធ្លាប់ប្រកាសថា រដ្ឋបាលអាមេរិកថ្មី នឹងកាត់ជំនួយដល់ទីក្រុងកៀវ ទៀតផង។
ពាក់ព័ន្ធការអញ្ជើញមេដឹកនាំពិភពលោកឲ្យចូលរួមក្នុងពិធីសម្ពោធចូលកាន់តំណែងនោះ មានប្រភពជាច្រើនលើកឡើងថា លោក ត្រាំ ក៏អញ្ជើញប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យចូលរួមដែរ ដែលសំណើនេះ ធ្វើឡើងភ្លាមៗក្រោយពេលអ្នកសាធារណរដ្ឋ ជាប់ឆ្នោតខែវិច្ឆិកា ប៉ុន្តែគេមិនច្បាស់ឡើយថាតើ លោក ស៊ី ព្រមចូលរួមដែរឬក៏អត់?

យ៉ាងណា តាមការចុះផ្សាយរបស់ CBS, ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក និងភរិយា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្នុងចំណោមមន្ត្រីផ្សេងទៀតដែលត្រូវបានអញ្ជើញ រួមមានប្រធានាធិបតីអាហ្សង់ទីន Javier Milei, នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni និងប្រធានាធិបតីអែលសាល់វ៉ាឌ័រ Nayib Bukele។
សូមបញ្ជាក់ថា លោក ត្រាំ ដែលយកឈ្នះគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី កាម៉ាឡា ហារីស កាលពីខែមុន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ខែមករា ក្នុងពិធីសម្ពោធនៅវិមាន កាពីតូល ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


