នយោបាយ
សម្ដេចធិបតី ចំអកទៅកាន់ទណ្ឌិតសម រង្ស៊ី ថា «រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនមែនជារដ្ឋាភិបាលហ្វេសប៊ុកនោះទេ»
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេស ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនជារដ្ឋាភិបាលហ្វេសប៊ុកនោះទេ។ សម្ដេចធិបតី ថ្លែងចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី និងបក្សពួកដូច្នេះ តាមរយៈកម្មវិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកដូច្នេះ បន្ទាប់ពីសម្ដេចបានសង្កេតឃើញថា ទណ្ឌិត សម រង្ស៊ី បានប្រកាសដោយខ្លួនឯងនៅលើទំព័រហ្វេសប៊ុកថាជានាយករដ្ឋមន្ត្រីកម្ពុជា តាំងតែពីឆ្នាំ២០១៣មក។
មុននឹងចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី, នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្ដេចធិបតី ក៏បានឡើងថា ការឈានទៅបញ្ចប់ និងដោះស្រាយ ជម្លោះ វិវាទ ដីធ្លី គឺធ្វើឡើងតាមវិធីសាស្ត្រក្បួនខ្នាតត្រឹមត្រូវ មិនដោះស្រាយតាមហ្វេសប៊ុកទេ ហើយរដ្ឋាភិបាលមិនដោះស្រាយតាមយន្តការស្រែកឡូឡានោះដែរ ពោលគឺដោះស្រាយតាមយន្តការពិត ក្រុមការងារពិត ទម្លាក់ថវិកា ដាក់គោលនយោបាយ ដាក់បច្ចេកវិទ្យាពិត វាស់វែងពិត ធ្វើបានពិត ចែកពិតជូនប្រជាពលរដ្ឋ មិនមែនចែកលើហ្វេសប៊ុកនោះទេ។

ជាការចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី និងក្រុមបង្កើតរដ្ឋាភិបាលនិរទេស សម្ដេចធិបតី ចំអកដូច្នេះ៖« រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនជារដ្ឋាភិបាលតាមហ្វេសប៊ុកទេ យើងធ្វើអី ធ្វើពិតជាក់ស្ដែងលើដីជូនប្រជាពលរដ្ឋ ព្រោះឥឡូវមានគេបង្កើតរដ្ឋាភិបាលនិរទេស ឥឡូវប្រុងបង្កើតស្អីឯណាទៀត ហ្វេសប៊ុកទាំងអស់! មានអ្នកខ្លះហ្នឹងធ្វើនាយករដ្ឋមន្ត្រីហ្វេសប៊ុកតាំងពី២០១៣មក ប្រកួតជាមួយសម្ដេចតេជោ។ ឥឡូវធ្វើនៅលើហ្វេសប៊ុកទៀតចុះ ធ្វើចុះតាមហ្វេសប៊ុក! គណបក្សប្រជាជន អត់មានពេលនិយាយតាមហ្វេសប៊ុកទេ»។
ចំពោះការងារចុះបញ្ជីរដីធ្លី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេល១៦ខែមកនេះ រដ្ឋាភិបាលភិបាលបានបញ្ជូនមន្ត្រីជាង៥ពាន់នាក់ ដើម្បីជំរុញការដោះស្រាយជម្លោះដីធ្លី ជាមួយនឹងការបង្កើនថវិកាបន្ថែមទៀត ក្នុងគោលដៅដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


