សន្តិសុខសង្គម
មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់
បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅពេលយប់ញឹកពាប់នៅចំណុចជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ មន្ត្រីជំនាញការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលកែសម្រួលដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងនាព្រឹកថ្ងៃទី២៥ធ្នូ នេះថា ការជួសជុលកែសម្រួលជម្រាលនៅចំណុចស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ នៅលើផ្លូវសម្ដេចជាសុីម នេះ ក្រុមមន្ត្រីជំនាញបានធ្វើការអ៊ុតកៅស៊ូប្រវែង២០ម៉ែត្រ ខាងកើត និងខាងលិច ផ្លូវ ២០ម៉ែត្រ ហើយក៏បានបន្ថែមនូវចំណាំងផ្លាតនៅបង្កាន់ដៃស្ពាន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាលរដ្ឋ និងមិនបង្កគ្រោះថ្នាក់តទៅទៀត។

ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ លោក ធាម ច័ន្ទសេរីវុឌ្ឍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់មធ្យោបាយទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខានដោយការដ្ឋាន និងសូមបង្កេីនការប្រុងប្រយ័ត្នពេលបេីកបរ ដោយការរដ្ឋានដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥និង២៦នេះ៕
អត្ថបទ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


