ព័ត៌មានជាតិ
ពលរដ្ឋនៅកោះអាឡាតាន់ទទួលបានឈើជិត៥ម៉ែត្រគីប ដើម្បីធ្វើស្ពានថ្មីឡើងវិញ បន្ទាប់ពីមានព្យុះបោកបំផ្លាញ
ប្រជាពលរដ្ឋភាគច្រើនរស់នៅលើដែនទឹកក្បែរភ្នំកោះមូល ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង បានទទួលកំណាត់ឈើជិត៥ម៉ែត្រគីបពីរដ្ឋបាលខេត្តកោះកុង ដើម្បីបន្តជួសជុលធ្វើស្ពានថ្មី ក្រោយមានព្យុះរលកបោកបក់បំផ្លាញស្ពានឈើចាស់។

ពលរដ្ឋនៅចំណុចអាឡាតាន់ ស្ថិតភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ បានទទួលកំណាត់ឈើដែលឈូសហើយស្អាត ដើម្បីជួសជុលស្ពានឈើថ្មីប្រវែង១៥០ម៉ែត្រពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ដែលតំណាងឱ្យលោកស្រីអភិបាលខេត្ត បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ និងរដ្ឋបាលខេត្តកោះកុង មិនព្រងើយកន្តើយចំពោះអ្វីដែលជាទុក្ខលំបាករបស់ពលរដ្ឋនៅតំបន់ដាច់ស្រយោល ជាក់ស្តែងដូចពលរដ្ឋនៅចំណុចអាឡាតាន់នេះផ្ទាល់ម្តង។

លោកអភិបាលរងខេត្ត បន្ថែមថា ព្រោះតែដឹងពីសុខទុក្ខពលរដ្ឋនេះហើយទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សម្រេចនាំយកនូវកំណាត់ឈើដែលឈូសស្អាតហើយប្រគល់ជូនពលរដ្ឋអាឡាតាន់ ដើម្បីបន្តលទ្ធភាពជួសជុលកែលម្អធ្វើជាស្ពានឈើថ្មី សម្រាប់ការដើរថ្មើរជើងទៅកាន់វត្តអារាម សាលារៀន និងដឹកជញ្ចូនកសិកម្មនេសាទទៅកាន់ទីផ្សារប្រកបដោយសុវត្ថិភាព។ រដ្ឋបាលខេត្តបន្តថា ទោះបីជាកំណាត់ឈើនេះមិនទាន់បានឆ្លើយតបការជួសជុលពេញលេញប្រវែងជាង៤០០ម៉ែត្រក៏ដោយ ក៏អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធប្រឹងប្រែងសម្របសម្រួលដោះស្រាយរកឈើបន្ថែមទៀតដើម្បីបំពេញទៅតាមតម្រូវការជាក់ស្តែង។

ជាសារចុងក្រោយ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានស្នើសុំដល់ប្រជាពលរដ្ឋចំណុចអាឡាតាន់ទាំងអស់គ្នា ចាំបាច់រួមគ្នាសាមគ្គីភាព ការពារសុខសន្តិភាព និងរស់នៅកុំទាស់ទែងគ្នាព្រោះតែរឿងបន្តិចបន្តួចបង្កឱ្យរឿងធំ ករណីមានបញ្ហាណាមួយក្នុងមូលដ្ឋានសូមផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរភូមិឃុំស្រុក ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
តំណាងប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ លោក សេង ហាក់ ជាប្រធានក្រុមនៅចំណុចអាឡាតាន់ បានថ្លែងអំណអរគុណគោរពជូនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ ព្រមទាំងអាជ្ញាធរខេត្តស្រុកកោះកុង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ពួកគាត់ ទោះបីជានៅតំបន់ដាច់ស្រយោលយ៉ាងណាក៏ ក៏មិនទុកឱ្យពួកគាត់នៅឯកោឡើយ។

លោក សេង ហាក់ លើកឡើងទៀតថា កន្លងទៅ បញ្ហាប្រឈមពេលតែមានភ្លៀងខ្យល់ព្យុះទេ ដែលតែងធ្វើឱ្យអ្នកមានលំនៅឋានលើទឹកបារម្ភពីសុវត្ថិភាព ចំណែកឯកុមារៗរមែងតែធ្លាក់ទឹកអំឡុងពេលពុំមានស្ពានឈើស្អាតស្រួលចរាចរណ៍។ ចំពោះការងារនេសាទវិញ មិនសូវសំបូរត្រី ក្តាម មឹក និងបង្គារដូចមុនទេ ខណៈមានការនេសាទច្រើន និងមាននេសាទបរទេសចូលលុកលុយនេសាទដែលច្បាប់ហាមឃាត់ពេញលើផ្ទៃសមុទ្រ។

ភូមិអាឡាតាន់ ដែនកោះមួយនេះស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលមិនទាន់ចុះបញ្ជីទទួលស្គាល់ពីរាជរដ្ឋាភិបាល ប៉ុន្តែដោយមើលឃើញពីចំនួនប្រជាជនមួយចំនួនក្នុងមូលដ្ឋាន ក៏អាជ្ញាធរតែងយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហាដែលជាសេចក្តីត្រូវការគ្មានការរើសអើងអ្វីឡើយ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


