សន្តិសុខសង្គម
អភិបាលខេត្តកែបណែនាំអាជ្ញាធរពាក់ព័ន្ធពង្រឹងការពារសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំឲ្យអាជ្ញាធរ មន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវពង្រឹងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តការងារបន្តបន្ទាប់ដើម្បីសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

លោក សោម ពិសិដ្ឋ បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ត្រូវធ្វើការត្រួតពិនិត្យទៅលើតម្លៃក្នុងការលក់ចេញ និងណែនាំដល់អាជីវករ និងប្រតិបត្តិករ ត្រូវមានបញ្ជីមុខម្ហូបឬសេវា អោយបានត្រឹមត្រូវ គ្រប់ទីតាំងទាំងអស់ ដើម្បីផ្ដល់នូវផាសុខភាព ភាពជឿជាក់ និងភាពសប្បាយរីករាយជូនអ្នកទេសចរ ជាពិសេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អោយមានភាពសប្បាយរីករាយនាឱកាសនោះ។

ជាមួយគ្នានោះលោកអភិបាលខេត្តកែបបានធ្វើការណែនាំដល់មន្ទីរពាក់ព័ន្ធទាំងអស់ រៀបចំបង្កើននូវភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលបានមកលម្ហែលេងកម្សាន្ដក្នុងខេត្តកែបនាឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ។

រដ្ឋបាលខេត្តកែបបានរៀបចំតុបតែងកែលម្អភ្លើងបំភ្លឺតាមសួនសាធារណៈឆ្នេរលេងទឹកស្រី ស បានត្រៀមលក្ខណៈរួចរាល់ដោយបានបង្កើតព្រឹត្តិការណ៍សប្បាយៗ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងយប់រាត្រីឆ្លងចូលឆ្នាំ២០២៥ក្នុងនោះមានដូចជា ពិធីបង្ហោះខ្លែងខ្មែរ ប្រឡងច្រៀងបុរាណ សម័យ ពិធីអំទូកផ្ដាចារសមុទ្រ ប្រគុំតន្ដ្រី សិល្បៈ ល្ខោនបាសាក់ អុចកាំជ្រួច និងបង្ហោះគោម ជាដើមផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន