ព័ត៌មានជាតិ
នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ
បុណ្យចូលឆ្នាំសកល ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០២៥ខាងមុខនេះ កាន់តែខិតចូលមកជិតហើយ។ បណ្តារាជធានី ខេត្តនានានៅទូប្រទេសកម្ពុជា កំពុងរៀបចំត្រៀមអបអរសាទរនៃការមកដល់ឆ្នាំថ្មីនេះ។ ក្នុងនោះ ខេត្តមណ្ឌលគិរី ក៏បានត្រៀមលក្ខណៈ ហើយជាខេត្តមួយដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានកំណត់យកជាគោលដៅសម្រាប់ទៅលេងកម្សាន្តនាថ្ងៃឆ្លងឆ្នាំខាងមុខនេះដែរ។ ត្បិតថា នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅពេលឆ្លងឆ្នាំ ប៉ុន្តែ ម្ចាស់អាហារដ្ឋានមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បានសន្យាថា នឹងដំឡើងថ្លៃម្ហូបអាហារឡើយ។

ចំការកាហ្វេ គឺជារមណីយដ្ឋានដ៏ទាក់ទាញមួយនៅក្នុងខេត្តមណ្ឌលគិរី។ ម្ចាស់រមណីយដ្ឋាននេះ បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា គាត់ប្រកបរបររមណីយដ្ឋាននេះ ជាច្រើនឆ្នាំកន្លងមកហើយៗភ្ញៀវដែលមកគាំទ្រ ពិសារអាហានៅក្នុងរមណីយដ្ឋានគាត់ គឺគ្មានលួសថ្ងៃណាឡើយ គ្រាន់តែថ្ងៃខ្លះមានភ្ញៀវតិច ឬច្រើនទៅតាមសប្តាហ៍តែប៉ុណ្ណោះ។ ម្ចាស់រមណីយដ្ឋានចំការកាហ្វេ បានបញ្ជាក់ថា ទោះបីជាថ្ងៃបុណ្យជាតិធំៗយ៉ាងណាក៏ដោយ ក៏គាត់មិនឡើងថ្លៃលើអាហារនៅក្នុងរមណីយដ្ឋានរបស់គាត់នោះទេ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្រៅរមណីយដ្ឋានចំការកាហ្វេនេះ រមណីយដ្ឋាន និងអាហារដ្ឋានផ្សេងៗទៀត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា ពួកគេនឹងមិនដំឡើងថ្លៃនោះឡើយ ពោល គឺលក់ដូរក្នុងតម្លៃដូចសព្វថ្ងៃ បើទោះបីមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនដ៏ដោយ។

ចំពោះបញ្ហានេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ជាពិសេស បានណែនាំដល់មន្ត្រីមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអប់រំណែនាំផ្សព្វផ្សាយទៅដល់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋានមួយចំនួន ត្រូវរក្សាតម្លៃសមស្របណាមួយណាឱ្យភ្ញៀវទទទួលយកបាន។ លោកបានបញ្ជាក់ថា នាពេលកន្លងទៅ ក៏ធ្លាប់លេចឮព័ត៌មានពាក់ព័ន្ធនឹងការដំឡើងថ្លៃតាមសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន ប៉ុន្តែដោយការយកចិត្តទុកដាក់ផ្ទាល់ពីអភិបាលខេត្ដ គឺតែងតែបានចុះណែនាំផ្សព្វផ្សាយបន្ថែមទៀតដល់ទីតាំងជាក់ស្តែង និងសំណូមពរទៅដល់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានមេត្តា រក្សានូវតម្លៃសមស្របណាមួយ ចៀសវាងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ