កីឡា
អែម សុវណ្ណារី ៖«ឪពុកម្ដាយមិនចង់ឲ្យប្រឡូកនៅសង្វៀនព្រោះជាការប្រើអំពើហិហ្សា»
«វាជាការរៀនសូត្រអំពីតម្លៃជីវិតកាលនៅក្មេង តាមរយៈក្បាច់គុន។ មានការគិតជាច្រើន ដែលក្បាច់គុនមាន [កេរ្តិ៍ឈ្មោះមិនល្អ]។ ពេលខ្លះ ម៉ាក់ប៉ាគិតថាវាជាអំពើហិង្សា ឬ ក្បាច់គុននាំឲ្យ [ក្មេងៗ] ក្លាយជាការបំពាន ឬ សម្លុតគេជាដើម ប៉ុន្តែ ធាតុពិត វាផ្ទុយស្រឡះអំពីការគិតទាំងនោះ»។

នេះជាបង្ហើបឲ្យដឹងរបស់កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី មុនឡើងសង្វៀនប្រកួតនៅអាមេរិក និងសង្វៀន ONE Championship កាលប៉ុន្មានឆ្នាំមុន។

ការចេះក្បាច់គុនរបស់កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះនាំឲ្យរូបគេគិតវិជ្ជមាន និងមានភាពក្លាហានប្រកបដោយទំនុកចិត្តជាដើម។ កីឡាការិនីសម្បុរស្រអែមប្រើចរិតដាក់ខ្លួន, ចង់ឡើងប្រកួត, និង ចង់ឈ្នះលើសង្វៀនប្រកួតប៉ុណ្ណោះ មិនមែនយកក្បាច់គុនដើរធ្វើបាបគេទេ។ កីឡាការិនីរូបនេះតែងតែតាំងចិត្តបង្កើនសមត្ថភាពឲ្យខ្លាំងក្លានៅសង្វៀន ONE។
សុវណ្ណារី សារភាពថា ៖«[ក្បាច់គុន] ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះកន្លងទៅខ្ញុំអៀនច្រើន និងមិនចេះបង្កជម្លោះដាក់អ្នកណាទេ។ ខ្ញុំមិនសូវជាក្លាហានរឿងវ៉ៃទាត់ធាក់ ប៉ុន្តែនៅពេលឡើងសង្វៀន ឬ វ៉ៃដាក់ទ្រុក អ្នកត្រូវតែប្រកួតប្រជែងឲ្យអស់សមត្ថភាព»។

ថ្មីៗនេះ សុវណ្ណារី បានសាង កំណត់ត្រាឈ្នះលើទីពីរនៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។
គួរដឹងថា នៅឆ្នាំ២០១៨ សុវណ្ណារី បានបោះជំហានចូលសង្វៀនអន្តរជាតិ ONE Championship ដោយប្រកួតលើកទី១ បានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅព្រឹត្តិការណ៍ ONE: Mark of Greatness ឲ្យសន្លប់ក្នុងទឹកទី១ មុនពេលចាញ់កីឡាការិនីឥណ្ឌា Rayane Marques Bastos ត្រឹមទឹកទី១ នៅសង្វៀន ONE : MARK of GREATNESS កាលខែធ្នូង ឆ្នាំ ២០១៩។

ដោយសារតែកូវីដ-១៩ ផ្ទុះឡើង និងការរឹតបន្តឹងរបស់អាមេរិក និងប្រទេសនៅលើសកលលោក កីឡាការិនីរហស្សនាម “The Sweet Savage” មិនបានឡើងសង្វៀនទេនៅឆ្នាំ ២០២០។
បែបណាក្ដី ឆ្នាំ ២០២១ គេឡើងសង្វៀនលំដាប់ពិភពលោកបានមួយលើក និងគ្រោងឡើងលើកទី២ នៅអាមេរិកនាដោយប៉ះកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


