ព័ត៌មានជាតិ
គិតគួរដល់សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ ទប់ស្កាត់ការលក់ចំណីអាហារ ភេសជ្ជៈផ្អែមប៉ះពាល់សុខភាព
គណៈកម្មការគ្រប់គ្រងសាលានៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បាននឹងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់សិស្ស បន្ទាប់ពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានណែនាំអំពីបញ្ហាសុខភាពរបស់កុមារ ក្រោមអាយុ ១៨ ឆ្នាំ កើតជំងឺទឹកនោមផ្អែមមានការកើនឡើង ដោយសាររងផលប៉ះពាល់ពីការបរិភោគភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកំលាំងផ្សេងៗ។
ដើម្បីចួលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សាលាបឋមសិក្សាអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ ក្នុងឃុំដារ ស្រុកចិត្របុរី តែងតែចុះផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរនៅក្នុងបរិវេណសាលា និងមានការត្រួតពិនិត្យជាប្រចាំអ្វីដែលពាក់ព័ន្ធជាមួយចំណីអាហារ ជាពិសេសភេសជ្ជៈផ្សេងៗ។ នេះតាមការឲ្យដឹងពីលោក ស៊ុន សុភក្ត្រ័ នាយករងសាលាបឋមសិក្សាអញ្ចាញ បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

កន្លងមកគណៈកម្មការគ្រប់គ្រងសាលា តែងតែផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់ ពាក់ព័ន្ធចំណីអាហារណាដែលគួរបរិភោគ ឬមិនគួរបរិភោគ ភេសជ្ជៈប៉ូវកំលាំងផ្សេងៗដែលផ្ទុះនូវជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែម ដែលកន្លងមកកើតមានឡើងច្រើន។ លោក ស៊ុន សុភក្ត្រ័ បានឲ្យដឹងបន្ថែម ។
ទន្ទឹមនឹងការផ្សព្វផ្សាយណែនាំអំពីសុវត្ថិភាពចំណីអាហារ ភេសជ្ជៈ លោកនាយករងបានបញ្ជាក់ថា ក៏មានការចូលរួមពីអាជីវករលក់ដូរ និងគណៈកម្មការសុខភាពសាលា ដោយចុះត្រួតពិនិត្យជាប្រចាំផងដែរ ។
ជំនួសមុខឲ្យលោកនាយកសាលា លោកបានអំពាវនាវដល់អាណាព្យាបាល មាតាបិតាសិស្ស ទាំងអស់ឲ្យជួយតាមដាននូវអ្វីដែលកូនៗគួរបរិភោគ ជាពិសេស ចំណីអាហារណា ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ គឺត្រូវតាមដាន និងជួយពួកគាត់កុំឲ្យមានបញ្ហា សុខភាពតាំងពីក្មេងទៅ គឺនាំឲ្យពិបាកនៅពេលអនាគត។


ក្នុងនាមតំណាងអាណាព្យាបាលសិស្ស លោក ឃុត កុម្ភៈ បានបង្ហាញចំណាប់អារម្មណ៍យល់ឃើញថា ទាក់ទងចំណីអាហារដែលផ្គត់ផ្គង់ទៅដល់សិស្សនោះ គឺហាមមិនឲ្យអ្នកលក់ចំណីអាហារដែលមានសារធាតុផ្អែម ដូចជា គ្រឿងកំប៉ុង ប្រហិត និងចំណីអាហារហួសកាលបរិច្ឆេទកំណត់ គឺសាលាបានណែនាំពួកគាត់មិនឲ្យលក់ដូរទៅឲ្យក្មេងៗសម្រាប់បរិភោគឡើយ ពីព្រោះធ្វើឲ្យប៉ះពាល់សុខភាពសិស្ស ហើយផលប៉ះពាល់នេះមិនមែនរយៈពេលខ្លីទេ គឺប៉ះពាល់រយៈពេលវែង ដែលអាចធ្វើឲ្យក្មេងអាយុក្រោម ១៣ ទៅ ១៤ឆ្នាំ កើតជំងឺទឹកនោផ្អែម។
ជាមួយគ្នានោះដែរ អាជីវករលក់ដូរចំណីអាហារក្នុងសាលារៀនបឋមសិក្សាអញ្ចាញ ក៏បានប្រាប់ឲ្យដឹងថា ពួកគាត់បានចូលរួមអនុវត្តតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រង សាលា គឺមិនលក់ភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងឲ្យកូនសិស្សជាដាច់ខាត ដោយយល់ដឹង និងព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សិស្សនាពេលអនាគត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


