ព័ត៌មានអន្ដរជាតិ
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
កាលពីរាត្រីថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ ខេត្តឈុនបុរី នៃប្រទេសថៃ បានកើតមានភ្លើងឆេះភ្នំ យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើលនិងភ័យរន្ធត់យ៉ាងខ្លាំង។

តាមការចុះផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទីយប់ ក្នុងភូមិ៤ នៃឃុំ Pong ស្រុក Bang Lamung ហើយរាលដាលយ៉ាងខ្លាំង គំរាមកំហែងដល់វត្តលើភ្នំផងដែរ។
ភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យក៏ត្រូវបានបញ្ជូនទៅដើម្បីពន្លត់ភ្លើងផងដែរ ប៉ុន្តែដោយសារវាមានទំហំធំពេក ហើយរាលដាលខ្លាំងដោយសារខ្យល់បក់និងព្រៃស្ងួត ស្ថានការណ៍មិនអាចគ្រប់គ្រងបានឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាឲ្យជម្លៀសពលរដ្ឋនោះទេព្រោះតែទីតាំងឆេះ ហាក់នៅឆ្ងាយពីតំបន់លំនៅដ្ឋានប្រជាជនរស់នៅគួរសម ខណៈភ្លាមៗ ក៏មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតដែរ ប៉ុន្តែគេបារម្ភថា គុណភាពខ្យល់ដែលបណ្តាលមកពីផ្សែងភ្លើង នឹងប៉ះពាល់ដល់សុខភាពមនុស្ស។
គេនៅមិនទាន់ដឹងឡើយថាតើអគ្គិភ័យនេះ បណ្តាលមកពីអ្វី ប៉ុន្តែបើតាមធម្មតា រាល់ឆ្នាំឲ្យតែដល់ខែធ្លាក់ខ្យល់ ប្រទេសថៃ តែងកើតមានភ្លើងឆេះព្រៃជានិច្ច គ្រាន់តែថាឆ្នាំនេះ រដូវភ្លើងឆេះព្រៃ ហាក់កើតឡើងលឿនជាងសព្វមួយដង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទិន្នន័យសំខាន់ៗក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ LA រយៈពេល១សប្តាហ៍ដល់ថ្ងៃអង្គារនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


