ព័ត៌មានជាតិ
ការស្រាវជ្រាវនៅឧទ្យានជាតិវីរៈជ័យ ប្រទះរកឃើញឈ្លូសយក្ស ប្រភេទសត្វជិតផុតពូជនៅកម្ពុជា
ការសិក្សាស្រាវជ្រាវស្តីពីជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ បានបង្ហាញពីប្រភេទសត្វរងការគំរាមកំហែងជាច្រើនដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

ការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិក្នុងកិច្ច សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ជាមួយគ្នានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។

ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិចតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។


ទិន្នន័យនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងឧទ្យានជាតិនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភេទសត្វ ទីតាំងរស់នៅ និងការគម្រាមកំហែងដល់ប្រភេទសត្វទាំងនោះ ជាមួយគ្នានេះ យើងអាចរៀបចំយុទ្ធសាស្រ្តអភិរក្សជាក់លាក់បានប្រសើរជាងមុន និងពង្រឹងការគ្រប់គ្រងតំបន់ការពារ រួមទាំងជួយដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការបន្តប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


