ព័ត៌មានជាតិ
លទ្ធផលបូកសរុបក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហទណ្ឌបានជាង៤០០ករណី និង ឃាត់ខ្លួនជិត៧០០នាក់
នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ នៅរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានជាង៤០០ករណី ឃាត់ខ្លួនជិត៧០០នាក់ បង្ក្រាបក្មេងទំនើងបានជិត៧០០ករណី ឃាត់ខ្លួន ជាង១០០០នាក់ ជាមួយនិងការបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង១០០០ករណី ឃាត់ខ្លួន ជាង២០០០នាក់។

តាមរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ដែលបានបង្ហាញនៅក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៤៣៩ករណី ឃាត់ខ្លួន ៦៨៥នាក់ បង្ក្រាបក្មេងទំនើងបាន ៦៩៥ករណី ឃាត់ខ្លួន ១.៤១៥នាក់ (ស្រី ៦១នាក់)
បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១.៤០៦ករណី ឃាត់ខ្លួន ២.៥៨៣នាក់។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៧៤ករណី ឃាត់ខ្លួន ៣៨០នាក់ (ស្រី ៧១នាក់)។ចំពោះការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន៖ បង្ក្រាបបាន ១០ករណី ឃាត់ខ្លួន ១៣នាក់ (ស្រី ៤នាក់)។ បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន ២៦ករណី ឃាត់ខ្លួន ៣នាក់ (ស្រី ១នាក់)។

គ្រោះអគ្គិភ័យកើតមាន ១៣៦លើក (ស្លាប់ ៣នាក់, របួស ៤នាក់)។ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញបានកើតមាន ៨៩៧លើក (ស្លាប់ ២៧៨នាក់, របួស ១.២១៥នាក់), ខូចខាត យានយន្តសរុប ៤៩៩គ្រឿង, ម៉ូតូ ៩៨៤គ្រឿង, ម៉ូតូកង់បី ៤៥គ្រឿង, រ៉ឺម៉ក ៣៤គ្រឿង, កង់ ១៨គ្រឿង និងយានផ្សេងៗ ២គ្រឿង។បានធ្វើការត្រួតពិនិត្យ និងអប់រំយានយន្ដល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន ១៣.០៤៨គ្រឿង។បានរៀបចំសណ្តាប់ធ្នាប់ និងអប់រំអ្នកលក់ដូរចំនួន ៨.១៤១កន្លែង។បានត្រួតពិនិត្យអាវុធគ្រឿងផ្ទុះតាមដងផ្លូវសាធារណៈចំនួន ៥៤៧លើក មានអាវុធឆ្លងកាត់ ចំនួន ៣៨ដើម មានលិខិតស្នាមប្រើប្រាស់ត្រឹមត្រូវចំនួន ៣៧ដើម និងខុសច្បាប់ ១ដើម៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


