សន្តិសុខសង្គម
មនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងជួយសង្គ្រោះ សង្ស័យករណីពុលស្រា ស
រតនគិរី ៖ ប្រជាពលរដ្ឋនៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ៣នាក់បានស្លាប់ និងកំពុងជួយសង្គ្រោះបន្ទាន់ ២នាក់ទៀត សង្ស័យជាករណីពុលស្រាស។ លោក ញ៉ែម សំអឿន អភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់បិទទីតាំងផលិតស្រាស នៅទូទាំងខេត្ត ដោយរង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យសិន។

នេះបើយោងតាមរបាយការណ៍ ពីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅវេលាម៉ោង១២និង០៦នាទី ថ្ងៃដដែល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មាន ពីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី គឺមានករណីសង្ស័យពុលម្ហូបអាហារមួយ ដោយមានករណី សរុបចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អ្នកស្លាប់ទាំង៣នាក់នោះ ទី១-ភេទប្រុស អាយុ៧៨ឆ្នាំ ទី២-ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣-ភេទស្រី អាយុ៥៤ឆ្នាំ។
ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និង១នាក់ទៀត កំពុងសម្រាកនៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែកជាដើម។

តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋាន បានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា ការឈឺរបស់អ្នកជំងឺ អាចបណ្ដាលមកពីការពុលម្ហូបអាហារ(ស្រា.ស)។

បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ (ស្រា.ស) និងលាមកអ្នកជំងឺ បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។ ជាមួយគ្នានេះផងដែរ ក្រុមការងារបានផ្តល់សារអប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារ និងបន្តតាមដាន អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញា។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យអាជ្ញាធរក្រុង, ស្រុក ទាំង៩ ចុះធ្វើការបិទទីតាំងផលិតស្រា.ស ជាបណ្តោះអាសន្ន រង់ចាំលទ្ធផល ធ្វើសំណាកពីក្រុមគ្រូពេទ្យ ថា តើមូលហេតុអ្វីឲ្យពិតប្រាកដបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ៕
ដោយ ៖ វុទ្ធឦសាន






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


