ជីវិតកម្សាន្ដ
ហួសចិត្ត! Kanye បណ្តើរប្រពន្ធ ដើរស្រាត ពេញកម្មវិធី Grammy
ថ្មីៗនេះ ផ្ទុះចំណាប់អារម្មណ៍ទៅលើតារារ៉េប Kanye West និង Bianca Censori ពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងការតែងខ្លួនដ៏គួរឲ្យអាម៉ាស់នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Grammys 2025។ នេះមិនមែនជារឿងដំបូងរបស់ Kanye ទេ ជុំវិញនឹងការតុបតែងខ្លួនរបស់លោក និង ភរិយា ដែលត្រូវបានគេឃើញថា មានការបង្ខំតាមចំណូលចិត្តរបស់ខ្លួន។

ចំណែកឯ នៅក្នុងកម្មវិធី Grammys 2025 នេះ ប្ដីប្រពន្ធមួយគូនេះ បានធ្វើឲ្យទស្សនិកជនទ្រាំមិនបាន ជាមួយនឹងការតែងខ្លួនរបស់ Bianca ដែលនាងបានបង្ហាញរូបរាងកាយទាំងស្រុងតែម្ដង។ មុនដំបូង Bianca បានពាក់អាវក្រៅរោមសត្វពណ៌ខ្មៅយ៉ាងក្រាស់ អមជាមួយនឹង Kanye ពាក់ឈុតពណ៌ខ្មៅផងដែរ តែដើរដល់កន្លែងដែលអ្នកកាសែតថត ស្រាប់តែ តារាស្រីរូបនេះ ដោះអាវក្រៅចេញ បង្ហាញនូវរាងកាយទទេ ដែលពាក់ត្រឹមតែស្រោមប៉ាថ្លាដូចកញ្ចក់តែប៉ុណ្ណោះ។

សកម្មភាពនេះ បានធ្វើឲ្យមហាជនមានការខ្ពើមរអើមជាមួយនឹងទង្វើរបស់អ្នកទាំងពីរ ដោយគេចោទថា Kanye ជាអ្នកបញ្ជារឲ្យប្រពន្ធតែងខ្លួនបែបនេះ ដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោក។ យ៉ាងណាមិញ ទោះបីជាអ្នកលេងអ៉ិនធើណែតខំប្រឹងបញ្ចេញមតិរិះគន់ខ្លាំងយ៉ាងណាក៏ដោយ ក៏ Kanye និង Bianca មិនខ្វាយខ្វល់នោះដែរ។


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


