ជីវិតកម្សាន្ដ
Kim Kardashian រងការរិះគន់ថា បណ្តោយកូនស្រីស្លៀកពាក់សិចស៊ី មិនសមនឹងវ័យ
កាលពីពេលថ្មីៗនេះ Kim Kardashian និងកូនស្រីច្បង North West ត្រូវបានគេប្រទះឃើញធ្វើដំណើរកម្សាន្តនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ប៉ុន្តែផ្នែកសារធារណជនជាច្រើនបានផ្តោតលើកូនស្រីទីមួយរបស់តារាទូរទស្សន៍យ៉ាងពេញទំហឹង ទាក់ទិននឹងសំលៀកបំពាក់ដែលក្មេងជំទង់វ័យ១២ឆ្នាំស្លៀកបញ្ចេញសាច់ពេក។

សម្លៀកបំពាក់របស់កូនស្រី Kanye West និង Kim Kardashian បានបង្កឲ្យការជជែកវែកញែកយ៉ាងក្តៅគគុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្មេងស្រីអាយុ ១២ ឆ្នាំរូបនេះ បានស្លៀកសំពត់ខ្លី ស្បែកជើងកវែង និងជាពិសេសអាវចងពុំរឹបដើមទ្រូងរបស់នាងឲ្យមើលឃើញកាន់តែច្បាស់ជាងមុនថែមទៀត។
នៅលើបណ្ដាញសង្គម អ្នកលេងអ៊ីនធឺណិតបានរិះគន់ Kim Kardashian ចំពោះការស្លៀកពាក់របស់កូនស្រីបែបស៊ិចស៊ីនៅក្មេងបែបនេះ។ មនុស្សជាច្រើនបោះពាក្យសម្ដីថា នាងមិនសមជាម្ដាយរបស់ក្មេងស្រីទេ ដែលបណ្ដោយឲ្យកូនអាយុ១២ឆ្នាំស្លៀកពាក់បញ្ចេញដើមទ្រូងហួសហេតុពេក។ អ្នកផ្សេងទៀត ក៏បានចោទសួរទៀតថា ម្ដេចមិនរក្សារភាពស្អាតស្អំឲ្យកូនស្រីទៅថ្ងៃអនាគតផង។
ទោះបីជាមានការរិះគន់ជាច្រើនក៏ដោយ Kim Kardashian មិនបានឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយឡើយ។ ការលើកឡើងពី North West បានធ្វើឲ្យរូបនាងនិងអតីតស្វាមី Kanye West មានជម្លោះជាញឹ្ញកញាប់។ ជាពីសេស នាពេលកន្លងមក តារារ៉េបតែងតែរិះគន់គ្រួសារ Kardashian ម្តងហើយម្តងទៀតចំពោះការ ដកខ្លួនចេញពីភាពជាឪពុករបស់គាត់ ។
តារារ៉េបរូបនេះបានចោទប្រកាន់គ្រួសាររបស់ប្រពន្ធគាត់ថា បានសម្រេចចិត្តគ្រប់យ៉ាងសម្រាប់កូនស្រី ដូចជាសម្លៀកបំពាក់ សាលារៀន និងមិត្តភក្តិដោយមិនអនុញ្ញាតឲ្យគាត់ក្នុងនាមជាឪពុកបង្កើតបានចូលរួមសូម្បីតែម្ដងណាឡើយ។
យ៉ាងណា ជាការឆ្លើយតប Kim បានប្រកាសថា អាទិភាពរបស់នាងគឺការពារកូនស្រីពីអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់អតីតស្វាមី។ តារាទូរទស្សន៍រូបនេះមិនសប្បាយចិត្តជាពិសេសនៅពេលដែលលោកបានប្រើសំឡេងរបស់ North West សម្រាប់បទចម្រៀងផ្ទាល់ខ្លួន។
Kanye West និង Kim Kardashian ជាមិត្តនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំ ២០១២ ភ្លាមៗបន្ទាប់ពី Kim បានបញ្ចប់អាពាហ៍ពិពាហ៍រយៈពេលខ្លីរបស់នាងជាមួយ Kris Humphries ។ អ្នកទាំងពីរបានក្លាយជាគូស្នេហ៍ដ៏ខ្លាំងមួយយ៉ាងឆាប់រហ័ស ដោយរួមបញ្ចូលគ្នារវាងតន្ត្រី ម៉ូដ និងប្រព័ន្ធផ្សព្វផ្សាយការពិត។
ពួកគេបានរៀបការក្នុងពិធីមង្គលការដ៏ប្រណីតនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៤។ អាពាហ៍ពិពាហ៍របស់ពួកគេគឺជានិមិត្តរូបនៃភាពជោគជ័យ និងអំណាច។ ក្នុងអំឡុងពេលនេះ Kanye បានដើរតួយ៉ាងសំខាន់ក្នុងការកែប្រែស្ទីលម៉ូដសម្លៀកបំពាក់របស់ Kim ដោយប្រែក្លាយនាងទៅជារូបតំណាងម៉ូដលំដាប់ពិភពលោក។ ពួកគេត្រូវបានគេចាត់ទុកថាជាគូស្នេហ៍មួយគូដែលមានឥទ្ធិពលបំផុតលើភពផែនដី។

ទោះបីជាយ៉ាងណាក៏ដោយ ភាពល្អក់កករបានចាប់ផ្តើមលេចឡើងនៅក្នុងទំនាក់ទំនងនៅឆ្នាំ ២០២០។ អាកប្បកិរិយាមិនប្រក្រតីរបស់ Kanye នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងព្រឹត្តិការណ៍សាធារណៈ រួមជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់គាត់ បានដាក់សម្ពាធយ៉ាងខ្លាំងលើ Kim និងគ្រួសាររបស់នាង។ Kim បានបង្ហាញជាសាធារណៈនូវការគាំទ្រ និងបំណងចង់ជួយស្វាមីក្នុងការប្រយុទ្ធជាមួយជំងឺបាយប៉ូឡា ប៉ុន្តែភាពតានតឹងបានកើនឡើងរកច្រចេញពុំឃើញ។
ទីបំផុតបន្ទាប់ពីការបែកគ្នាជាច្រើនខែ តារាស្រីវ័យ៤៤ឆ្នាំបានដាក់ពាក្យលែងលះជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២១ដោយលើកឡើងពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។ បន្ទាប់ពីការចរចាជាច្រើនខែ ការលែងលះរបស់ពួកគេត្រូវបានបញ្ចប់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោមកិច្ចព្រមព្រៀង អ្នកទាំងពីរនឹងចែករំលែកការមើលថែកូន ប៉ុន្តែ Kanye នឹងត្រូវបង់ថ្លៃចិញ្ចឹមកូនយ៉ាងច្រើនដល់ Kim ជារៀងរាល់ខែផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេពគប់គ្នាជិត៣ឆ្នាំ ទីបំផុត Travis សុំ Taylor រៀបការ អមដោយចិញ្ចៀនពេជ្រដ៏ធំសម្បើម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


