សុខភាព
អ្វីខ្លះអ្នកបើកបរ និងអ្នកដំណើរលើរថយន្តសាធារណៈ គួរអនុវត្តការពារកូវីដ
សម្រាប់អ្នកបើកបរ

១ សំអាតកន្លែងអ្នកដំណើរលើយានយន្តរបស់អ្នកជាប្រចាំ ជាមួយសាប៊ូ ផលិតផលសម្លាប់មេរោគ ឬទឹកសំអាតមេរោគមុននិងក្រោយពេលធ្វើដំណើរនីមួយៗ។
២ ប្រាប់អ្នកដំណើរឲ្យមានម៉ាស មុននឹងឡើងជិះលើរថយន្តឬកង់បីរបស់អ្នក។
៣ ផ្ដល់ទឹកអាកុលឲ្យអ្នកដំណើរមុននឹងឲ្យពួកគេជិះលើយានយន្តរបស់អ្នក។
៤ ប្រសិនបើមានអ្នកដំណើរណាម្នាក់មានក្អកឬពិបាកដង្ហើម សូមសម្រាកឈប់បើកបរជាបណ្ដោះអាសន្នឬទូរសព្ទទៅ១១៥ សម្រាប់ព័ត៌មានទាក់ទងនឹងសុខភាព។
សម្រាប់អ្នកដំណើរទូទៅ

១ មុនពេលឡើងលើមធ្យោបាយធ្វើដំណើរ
ជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមិនសូវចង្អៀត។ លាងដៃជាមួយសាប៊ូនិងទឹក ឬបាញ់អាកុលមុនឡើងលើយានយន្តនោះ។ ប្រសិនបើមានអាការក្ដៅខ្លួនក្អកឬពិបាកដកដង្ហើម សូមសម្រាកនៅផ្ទះ រួចទូរសព្ទទៅលេខក្រសួងសុខាភិបាល១១៥ និងជូនដំណឹងដល់ក្រុមហ៊ុនឬមេកោយរបស់យើងជាបន្ទាន់។
២ នៅលើមធ្យោបាយធ្វើដំណើរ
ពាក់ម៉ាសគ្រប់មាត់និងច្រមុះគ្រប់ពេលវេលា កុំយកដៃប៉ះភ្នែកនិងច្រមុះនិងមាត់ កុំបរិភោគអាហារនិងខាកស្ដោះ កុំប៉ះពាល់អ្នកដំណើរផ្សេងទៀតដាច់ខាត។

៣ ក្រោយចាកចេញពីមធ្យោបាយធ្វើដំណើរ
លាងដៃជាមួយសាប៊ូនិងទឹកឬអាកុល ប្រញាប់ដោះសំលៀកបំពាក់ដែលបានស្លៀករួចបោកជាមួយសាប៊ូនិងហាលថ្ងៃឲ្យស្ងួត។ បន្ទាប់មកងូតទឹកសំអាតខ្លួនប្រាណជាមួយសាប៊ូឲ្យបានស្អាតដូចគ្នា។
យើងត្រូវចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីបញ្ចៀសនូវជំងឺកូវីដដែលកំពុងរីករាលដាលខ្លាំងក្នុងសហគមន៍ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖WOH
ចុចអាន៖ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?
ចុចអាន៖អ្នកកំពុងធ្វើចត្តាឡីស័ក គួរអនុវត្តគោលការណ៍ណែនាំទាំងនេះ ការពារខ្លួនឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


