ព័ត៌មានអន្ដរជាតិ
កុំធ្វេសប្រហែស ទោះជិះឡានផ្ទាល់ខ្លួនអ្នកបើកបរគួរតែពាក់ម៉ាស និងបាញ់អាល់កុលជាប់ជានិច្ច
ជាការពិតមានសំណួរមួយចំនួននៅតែបង្កជាចម្ងល់ថា តើអ្នកបើកបរគួរពាក់ម៉ាសដែរទេ ក្នុងកាលៈទេសៈជិះឡានផ្ទាល់ខ្លួនដែលបិទជិត ឬប្រសិនបើចាំបាច់បានឆ្លងកាត់តំបន់ដែលមានហានិភ័យនៃជំងឺកូវីដ។

បើអ្នកបើកបរស្ថិតនៅលើឡានខ្លួនឯងឬជាមួយនរណាម្នាក់ដែលជាសមាជិកគ្រួសារ នេះគឺជាស្ថានភាពដែលមានហានិភ័យទាប ហើយអ្នកបើកបរមិនចាំបាច់ពាក់ម៉ាសបិទក៏បាន។
ទោះយ៉ាងណាក៏ដោយ មានហេតុផលខ្លះថាការពាក់ម៉ាសឬរបាំងមុខនៅក្នុងឡានពិតជាសមហេតុផលដើម្បីជួយការពារអ្នកដទៃក្នុងកំឡុងពេលមានជំងឺរាតត្បាត។ ប្រសិនបើយើងកំពុងជិះជាមួយអ្នកដែលមិនរស់នៅជាមួយយើង (មិនមែនសមាជិកគ្រួសារអាចជាមិត្តភ័ក្ដិ)។ នេះរួមបញ្ចូលទាំងអ្នកកំពុងនៅក្នុងរថយន្តជាមួយមនុស្សមិនស្គាល់។

ប្រសិនបើអ្នកបើកបរបើកបង្អួចដើម្បីទាក់ទងជាមួយអ្នកណាម្នាក់នៅកន្លែងដែលមានហានិភ័យឬជាតំបន់មានមនុស្សកំពុងធ្វើចត្តាឡីស័កអ្នកបើកបរគួរតែពាក់ម៉ាសជាចាំបាច់។
បើអ្នកបើកបរជាអ្នកដឹកជញ្ជូនទំនិញឬឈប់ច្រើនដងតាមផ្លូវពេលកំពុងធ្វើដំណើរ អ្នកត្រូវពាក់ម៉ាសឬរបាំងមុខនៅក្នុងឡានជាប់ជានិច្ចនិងមានទឹកអាកុលឬជែលលាងដៃផងដែរ។ ទីមួយប្រសិនបើអ្នកចង់ចុះនិយាយជាមួយអ្នកនៅខាងក្រៅមិនពិបាកត្រូវយកម៉ាសមកពាក់ច្រើនដងនាំតោងមេរោគ។ ទីពីរដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួនអ្នកឲ្យជៀសឆ្ងាយពីជំងឺកូវីដ។

អ្នកបើកបរគួរប្រាកដចិត្តថាបានពាក់ម៉ាសនៅក្នុងឡានត្រឹមត្រូវ ដោយគ្របលើច្រមុះនិងមាត់ ហើយត្រូវឧស្សាហ៍លាងសំអាតដៃញឹកញាប់ជាមួយអាកុលឬជែលជាចាំបាច់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖clevelandclinic
ចុចអាន៖អ្វីខ្លះអ្នកបើកបរ និងអ្នកដំណើរលើរថយន្តសាធារណៈ គួរអនុវត្តការពារកូវីដ
ចុចអាន៖ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


