ព័ត៌មានជាតិ
សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័ន្ធន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បីការពារលំហសាយប័រនៅកម្ពុជា កសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងឱកាសចូលរួមពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពន្លឿនការររៀបចំសេចក្តីព្រៀងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងគោលការណ៍ណែនាំ ពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។ ជាពិសេស បច្ចេកវិទ្យាឈានមុនថ្មីៗ រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ និងបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សម្តេចធិបតី បានជំរុញថា៖«ខ្ញុំសូមឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំនូវច្បាប់សន្តិសុខ សាយប័រ សូមសហការគ្នាដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្ត ដើម្បីបន្តដំណើរទៅមុខឱ្យបានឆាប់ទៅតាមសំណូមដែលឯកឧត្តម ជា វ៉ាន់ដេត ដែលបានលើកឡើង»។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យបន្តគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្ត និងការអភិវឌ្ឍវិស័យប្រៃសណីយ៍បន្តទៀត ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ដំណើរការនៃឌីជីថលភាវូបនីយកម្មនៅប្រទេសកម្ពុជាបានចាប់ផ្តើមរយៈពេលពីរទសវត្សមកហើយ និងបានផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សក្នុងវិស័យសង្គម នយោបាយ និងសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍប្រទេស។ ទោះយ៉ាងណាក៏ដោយ ភាពពេញនិយមនៃការប្រើប្រាសអ៊ីនធឺណិត ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗក៏នាំមកនូវបញ្ហាប្រឈម ថ្មីៗផងដែរ ពោលគឺបញ្ហាសន្តិសុខនៅក្នុងវិស័យឌីជីថល។

ដើម្បីដោះស្រាយបញ្ហាដែលកើតមាន ក្នុងយុគសម័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការផ្លូវច្បាប់ថ្មី ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងធ្វើឱ្យលំហឌីជីថលកាន់តែមានសុវត្ថិភាពជាងមុន។
ដូចនេះ ការមានច្បាប់សន្តិសុខសាយប័រ វាមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ន និងប្រព័ន្ធ របស់រដ្ឋាភិបាលដើម្បី ការពារព័ត៌មានរសើប រក្សាការជឿទុកចិត្តសាធារណៈ ធានាប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ការពារការក្លែងបន្លំ និងការគំរាមកំហែងតាមអ៊ីនធឺណិត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


