ព័ត៌មានជាតិ
ថៃ អនុញ្ញាតឱ្យពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាព បន្ត ៦ ខែទៀត រហូតដល់ខែសីហា ឆ្នាំ ២០២៥
រាជរដ្ឋាភិបាលថៃ បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ អាចបន្តបណ្ណអនុញ្ញាតការងារ និងទិដ្ឋាការស្នាក់នៅរយៈពេល ៦ ខែបន្តបន្ថែមទៀត រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ កុម្ភៈ នេះថា យោងតាមស្មារតីអង្គប្រជុំរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋាភិបាលថៃ បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ អាចបន្តបណ្ណអនុញ្ញាតការងារ និងទិដ្ឋាការស្នាក់នៅ រយៈពេល ២ ឆ្នាំ បន្តទៀត រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែត្រូវដំណើរការឱ្យបានរួចរាល់ត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោកបានបន្តថា ប៉ុន្តែដើម្បីជួយសម្រួល និងទុកពេលវេលាឱ្យនិយោជកថៃ អាចបន្តបណ្ណអនុញ្ញាតការងារ និងទិដ្ឋាការស្នាក់នៅជូនពលករបានរួចរាល់ទាន់ពេលវេលា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចឯកភាពលើការពន្យារពេល ចំនួន ៦ ខែទៀត ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ដើម្បីឱ្យនិយោជករៀបចំដំណើរការឯកសារឱ្យពលករអាចស្នាក់នៅ និងធ្វើការបានដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៧ និងបន្តបាន ២ ឆ្នាំទៀត។

បើតាម លោក កត្តា អ៊ន ការពន្យារពេលក្នុងការដំណើរការឯកសារដល់ពលករនាពេលនេះ គឺស្ថិតក្រោមការចុះអនុស្សរណៈយោគយល់រវាងប្រទេសកម្ពុជា និងថៃ។ នីតិវិធីក្នុងការបន្តបណ្ណអនុញ្ញាតការងារ និងទិដ្ឋាការស្នាក់ ដល់ពលករខ្មែរ គឺត្រូវដំណើរការតាមនីតិវិធីរបស់ភាគីថៃ។
លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃប្រមាណជិត ១ លាន ៣ សែននាក់ ស្រីជាង ៥២ ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


