Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​​ ប្រកាសករណីស្រ្តីម្នាក់ស្លាប់ ដោយសារជំងឺកូវិដ១៩

បានផុស

នៅ

ក្រសួង​សុខាភិបា​ល​ប្រកាសព័ត៌មាន​នៅមុននេះ​បន្តិចថា ស្រ្តីម្នាក់អាយុ ៦២ ឆ្នាំ​​ពិតជាបាន​ស្លាប់ ដោយសារជំងឺ​កូវីដ១៩ ប្រាកដ​មែ​ន វេលាម៉ោង​១១៖៤៥នាទី​ នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត ដោយសារ​ជំងឺកូវីដ១៩ បាន​វាយលុក ធ្វើឱ្យរលាក​សួតខ្លាំង​ និងស្ទះសរសៃឈាមបេះដូង។ ស្រ្តីរូបនេះបាន​​មកសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបា​នតេស្តលទ្ធផលវីជ្ជមាន​​កូវីដ១៩ នៅវិទ្យាស្ថាន​ប៉ាស្ទ័រនៅថ្ងៃដដែល​។ ក្នុងសេចក្តីប្រកាសព័ត៌មាន​មិនបា​នបញ្ជាក់អត្តសញ្ញាណអ្នក​ស្លាប់ទេ ប៉ុន្តែ​គេដឹងថា ស្រ្តីខាងលើនេះគឺជាម្តាយរបស់​កញ្ញា វី ឌីណែត តារាចម្រៀង​ប្រចាំផលិតកម្មហង្សមាស និងត្រូវជាភរិយាលោក​គ្រូ ហួរ ឡាវី។

អានពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម