Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍បញ្ចេញ​​កម្មវិធី AI ចំនួន ៨ អភិវឌ្ឍដោយអ្នកជំនាញក្នុងស្រុក

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​បង្ហាញ​សមិទ្ធផល​​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ចំនួន ៨ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥ ឆ្នាំ​របស់​ក្រសួង​កាល​ពី​សប្ដាហ៍​មុន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន សុវណ្ណ ប្រធាន​នាយកដ្ឋាន​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល​ នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់រហូត​មក​ដល់​ពេលនេះ​​មាន​ដូចជា៖

-កម្មវិធី​បកប្រែ​ភាសាខ្មែរ​ប្រៃយ៍ Braille

កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យា​ដែលប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ ដើម្បីបកប្រែពី​ភាសា​ខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយ​ត្រូវបានបង្កើត​ឡើងជាពិសេស​ដើម្បីផ្ដល់ភាព​ងាយស្រួល​ដល់​គ្រូបង្រៀន ​ក្នុង​ការ​រៀបចំ​ឯកសារ​អាន​ជា​អក្សរខ្មែរ​ប្រៃយ៍​ជូន​ដល់​កុមារ និង​សិស្សានុសិស្ស​ដែល​ពិការ​ភ្នែក​ឬខ្សោយ​គំហើញ​ឱ្យ​កាន់​តែ​បាន​លឿន និងមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ ទទួល​បាន​ពានរង្វាន់​មាស​អាស៊ាន និង ពាន​រង្វាន់ Best Accessibility Award ពី ITU)។

-កម្មវិធី​សារិកា (https://t.me/SarikaTTSBot) ជំនួយការបំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ

កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA” ជា​កម្មវិធី​បញ្ញា​សិប្បនិម្មិត ដែល​ដំណើរការ​នៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់​បំប្លែងអត្ថបទ​ទៅជា​សំឡេង​ភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រម​ទាំង​អាច​អាន​ឯកសារនានាជាសំឡេងផងដែរ។

 -កម្មវិធីបកប្រែភាសារខ្មែរ-អង់គ្លេស TranslateKH (https://t.me/TranslateKH_bot)

ម៉ាស៊ីន​បកប្រែ TranslateKh ជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លា​ប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។

ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មួយ ដែល​ត្រូវបាន​បង្កើត​ឡើង​ប្រើប្រាស់​វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។

កម្មវិធីវាយអត្ថបទ Khmer FastType ជា​ជំនួយ​ការឆ្លាតវៃ​ក្នុងការ​វាយ​អត្ថបទ​ជា​ភាសាខ្មែរ​ក្នុង​កម្មវិធី Microsoft Word

កម្មវិធី​នេះ​អភិវឌ្ឍឡើង​ដោយ​ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់​អ្នក​ប្រើប្រាស់​កាន់តែងាយស្រួលវាយ​អត្ថបទ និង​ត្រឹមត្រូវជាងមុន។

ក្រៅពីនេះ ក្រសួង​បានដាក់​ឲ្យដំណើរការ សំណុំទិន្នន័យសម្រាប់បង្រៀនដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិត្ត​ (LLMS), ការកែលម្អសមត្ថភាព​វិភាគ​អតិសុខុមប្រាណ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃការប្រើប្រាស់​ថ្នាំអង់ទីប៊ីយោទិច ​តាមរយៈ​ម៉ាស៊ីន​ស្វ័យសិក្សា (ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត), ការ​បកប្រែ​ភាសាគថ្លង់ និង​កម្មវិធី​សម្គាល់​ស្លាក​​លេខ​ឡាន។

លោក អ៊ិន សុវណ្ណ ប្រធាន​នាយកដ្ឋាន​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត​ ត្រូវការ​​ចាំបាច់​បំផុត​គឺ​ទិន្នន័យ។ ក្រសួង​កំពុង​រៀបចំ​សេចក្តីព្រាង​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​​ទិន្នន័យ​ដូចជា​ ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន (សេចក្តី​ព្រាង​) ច្បាប់​ស្តី​ពី​សន្តិសុខ​សាយប័រ (សេចក្តីព្រាង) ច្បាប់​រដ្ឋាភិបាល​ឌីជីថល (សេចក្តីព្រាង) គោលនយោបាយ​ទិន្នន័យ​បើក​ចំហ (សេចក្តីព្រាង) គោលនយោបាយ​អភិបាល​កិច្ច​ទិន្នន័យ (សេចក្តីព្រាង)។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែន​ទី​បង្ហាញ​ផ្លូវ​ជំនាញ​ឌីជីថល (ឆ្នាំ​២០២៤-២០៣៥) ដោយ​ដាក់​​គោលដៅ​​ក្នុង​ការ​បណ្តុះ​បណ្តាល​​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឲ្យ​បាន​ ១០ ម៉ឺន​នាក់ត្រឹមឆ្នាំ ២០៣៥ ខណៈ​បច្ចុប្បន្ន​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ក៏បានបើក​ថ្នាក់បណ្តុះបណ្តាល​​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បញ្ញា​សិប្បនិមិត្ត​ និង​វិទ្យាសាស្ត្រ​ទិន្នន័យ​ចាប់​ពី​ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម